• ព័ត៌មានថ្មី

    Tuesday, November 25, 2014

    អីយ៉ាស់…ស្រី​ស្អាត ស៊ីន យូប៊ីន អត់​ខ្លាច​​ឈុត​មាត់​ទល់​មាត់

    ​ស្អាត​វ័យ ១៩​ឆ្នាំ​កញ្ញា ស៊ីន យូប៊ីន ប្រាប់​ថា បើ​ទោះ​ជា​នាង​ជា​តារា​មួយ​ដួង​មាន​បទ​ពិសោធន៍​តិច​តួច​ក្នុង​ការ​សម្ដែង​ ភាពយន្ត​ក៏​ដោយ ប៉ុន្តែ​នាង​អះអាង​ថា មិន​ខ្លាច​ឈុត​ឆាក​ស្នេហា​ក្ដៅ​រោលរាល​នានា​ឡើយ។


    យូប៊ីន ថ្លែង​ដូច្នេះ បន្ទាប់​ពី​នាង​ទើប​តែ​ចូល​ប្រឡូក​អាជីព​សម្ដែង​ភាពយន្ត​លើក​ដំបូង​តាម​រយៈ​ រឿង “និស្ស័យ​ស្នេហ៍​ខ្ញុំ” ដែល​កំពុង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ MyTV ដែល​នាង​សម្ដែង​ជា​តួឯក​ស្រី​ឈ្មោះ “ឈូក”។ “អាជីព​ហ្នឹង​តែ​ប៉ុណ្ណឹង បើ​យើង​ចាប់​អាជីព​ជា​តារា​សម្ដែង​ទៅ​ហើយ យើង​លេង​ទាល់​តែ​ដល់​បាន​គេ​ហៅ​អ្នក​អាជីព​បង(សើច)”។ យូប៊ីន តប​នឹង​សំណួរ​ថា ហ៊ាន​ថត​ឈុត​ថើប​មាត់​ឬ​អត់?

    យ៉ាង​ណា​ក៏​បទ​ពិសោធន៍​ទាំង​នោះ អតីត​ជយលាភី​លេខ​១​កម្មវិធី “Freshie Boys & Girls” ជំនាន់​ទី​១២ រូប​នេះ ប្រាប់​ថា មិន​ទាន់​បាន​ជួប​នៅ​ឡើយ​ទេ ដោយ​នៅ​ក្នុង​រឿង “និស្ស័យ​ស្នេហ៍​ខ្ញុំ” នាង​គ្រាន់​តែ​ជួប​ការ​ឱប​ថើប​ធម្មតា​ៗប៉ុណ្ណោះ។

    យ៉ាង​ណា យូប៊ីន អះអាង​ថា នាង​បាន​ដឹង​រួច​ទៅ​ហើយ ថា​នឹង​ជួប​​ការ​សម្ដែង​ឈុត​ទាំង​នោះ តាំង​ពី​ហក់​ពី​ការ​សម្ដែង​ស្ប៉ត​ពាណិជ្ជកម្ម មក​ការ​សម្ដែង​ភាពយន្ត​មក​ម្ល៉េះ។ ដូច្នេះ​នាង​ប្រាប់​ថា នាង​បាន​ត្រៀម​ខ្លួន​រួច​ស្រេច។ “ខ្ញុំ​ដឹង​រួច​ទៅ​ហើយ អីចឹង​ហើយ​សម្រាប់​ខ្ញុំ ដូច​ប្រាប់​ពី​មុន គឺ​គ្មាន​បញ្ហា យើង​អ្នក​សម្ដែង គឺ​ត្រូវ​តែ​ហ៊ាន បើ​លេង គឺ​លេង​ឲ្យ​ដល់…ប៉ុន្តែ​មិន​ហួស​ហេតុ​ពេក មិន​រំលង​ប្រពៃណី​ខ្មែរ​យើង”។
    យូប៊ីន

    បន្ទាប់​ពី​បាន​ប្រាកដ​ខ្លួន​ក្នុង​ភាពយន្ត​ភាគ “និស្ស័យ​ស្នេហ៍​ខ្ញុំ” កញ្ញា ស៊ីន យូប៊ីន តួឯក​ស្រី ក៏​ចាប់​ផ្ដើម​មាន​ទីផ្សារ ដោយ​ក្នុង​នោះ​មាន​ផលិតកម្ម​មួយ​ចំនួន​ទាក់​ទង។ និស្សិត​ផ្នែក​អ្នក​រចនា​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ “ស៊ីតិច” ​ឆ្នាំ​ទី​៣ រូប​នេះ ប្រាប់​ថា ខ្លះ​នាង​បាន​បដិសេធ ខ្លះ​នាង​កំពុង​ពិចារណា ដោយ​សារ​នាង​កំពុង​ហាត់​រៀន​អាជីព​ទី​២​ទៀត គឺ​អាជីព​ជា​ពិធី​ការិនី​ដែល​នាង​ស្រឡាញ់​ពេញ​ចិត្ត។

    អាជីព​នេះ យូប៊ីន កន្លង​មក ច្រើន​លេច​មុខ​ក្នុង​កម្មវិធី​ធំ​ៗ​របស់​កម្មវិធី​ក្រុមហ៊ុន​ឯកជន​មួយ​ ចំនួន។ ដោយ​ឡែក​សម្រាប់​ទូរទស្សន៍​វិញ កញ្ញា ច្រើន​ចេញ​មុខ​តាម​រយៈ​ទូរទស្សន៍ MyTV ក្នុង​កម្មវិធី​នានា​រៀប​ចំ​ដោយ​ក្រុមហ៊ុន BKA Entertainment ដូច​ជា Khmer Super Model និង​ប្រឡង​ចម្រៀង​កុមារ Kodomo ជា​ដើម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អីយ៉ាស់…ស្រី​ស្អាត ស៊ីន យូប៊ីន អត់​ខ្លាច​​ឈុត​មាត់​ទល់​មាត់ Rating: 5 Reviewed By: Unknown
    Scroll to Top