• ព័ត៌មានថ្មី

    Thursday, November 20, 2014

    ចប់​យុទ្ធនាការ​លក់​អាវយឺត និស្សិត​ខ្មែ​រ​រៀន​នៅ​ជប៉ុនចាប់​ធ្វើ​ក្ដារ​ចុច​ឆ្លាត​វៃ​លើ​ប្រព័ន្ធ​​ Android

    លោក គ្រុយ វណ្ណា ដែល​ជា​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ជប៉ុន​ ដែល​បាន​បង្កើត​ក្ដារ​ចុច​ឆ្លាត​វៃ​សម្រាប់​ប្រើ​នៅ​លើ iOS 8 ឥឡូវ​បាន​ចាប់​ផ្ដើម​ធ្វើ​ក្ដារ​ចុច​ឆ្លាត​វៃ​​នេះ​សម្រាប់ប្រើ​នៅលើ​​ Android ។


    លោក​គ្រុយ វណ្ណា បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ពិព័រណ៍ ITET 2014 លោក​​​បានបើក​យុទ្ធនាការ​​លក់​អាវ​យឺត​​​ដែលមាន​រចនា​ពុម្ភ​អក្សរ​​ជា​ក្តារ ​ចុច​ឆ្លាត​វៃ​ដ៏​ស្រស់​ស្អាត​លក់​​ទស្សនិកជន ដើម្បី​យក​ថវិកា​ទៅ​ចំណាយ​លើការ​អភិវឌ្ឍ​ក្តារចុច​​វៃ​ឆ្លាត​នៅលើ Android។

    លោក​ថា​ ឥឡូវ​លោក​បាន​ចាប់​ផ្ដើម​​​ធ្វើ​ក្ដារ​ចុច​ឆ្លាត​វៃ​​នេះនៅ​​លើ​ប្រព័ន្ធ​ ប្រតិបត្តិការ​ Android បណ្ដើរៗ​​។ សម្រាប់​ពេល​វេលា​អាច​​ប្រើ​ពេល​​ពីរ​​ខែ​អាច​តេស្ត​សាកល្បង​បាន​ហើយ។

    ​លោក​បញ្ជាក់​ថា ពេល​ដែល​ក្ដារ​ចុច​នេះ​រួច​រាល់​ជា​ស្ថាពរ​ លោក​នឹង​ដាក់​ឲ្យ​ទាញ​យក​ពី Store ដោយ​ឥត​គិត​ថ្លៃ​ហើយ​ដែល​ប្រិយមិត្ត Android អាច​ប្រើ​ចាប់​ពី Versions 4 ឡើង​ទៅ​។


    យ៉ាង​ណា សម្រាប់​ការ​ធ្វើកិច្ចការ​នេះលោក​ក៏​មើលឃើញការ​ប្រឈម​មួយ​ចំនួនដូចជា​ត្រូវ​ ​សរសេរ​កូដ​សារ​ឡើង​វិញ​ទាំង​ស្រុង​ដែល​មិន​អាច​រៀប​ចំ​លើ​កូដ​ក្ដារ​ចុច​ ឆ្លាត​វៃ​​ដូច​ iOS បាន​ឡើយ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចប់​យុទ្ធនាការ​លក់​អាវយឺត និស្សិត​ខ្មែ​រ​រៀន​នៅ​ជប៉ុនចាប់​ធ្វើ​ក្ដារ​ចុច​ឆ្លាត​វៃ​លើ​ប្រព័ន្ធ​​ Android Rating: 5 Reviewed By: Unknown
    Scroll to Top