• ព័ត៌មានថ្មី

    Monday, November 10, 2014

    ភ្នំពេញ កំពង់​ឆ្នាំង ព្រៃវែង និង​កំពង់​ស្ពឺ​ អ្នក​ណា​លើក​ពាន The Voice Cambodia?

    លង​ផុត​សប្ដាហ៍​ទី​៥​នៃ​វគ្គ Live Show ដ៏​រំជើប​រំជួល​កាល​ពី​យប់​មិញ កម្មវិធី The Voice Cambodia រក​ឃើញ​បេក្ខជន​៤​រូប​មក​ពី​ខេត្ត រាជធានី​ចំនួន​​៤​ផ្សេង​គ្នា​សម្រាប់​ឈាន​ទៅ​ដណ្ដើម​ជយលាភី​សម្រាប់​ឆ្នាំ​ ដំបូង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក​មួយ​នេះ។

    ពួក​គេ​ទាំង​៤​រូប​នោះ​មាន បេក្ខនារី ចំរើន សុភ័ក្រ្ត រស់​នៅ​រាជធានី​ភ្នំពេញ សយ រតនៈ បេក្ខជន​មក​ពី​ខេត្ត​កំពង់ឆ្នាំង បេក្ខជន ឃុន វុត្ថា មក​ពី​ខេត្ត​ព្រៃ​វែង និង ប៊ុត សីហា បេក្ខជន​មក​ពី​ខេត្ត​កំពង់​ស្ពឺ។ ដោយ​ឡែក​បេក្ខជន​៤​រូប​ទៀត​ដែល​អស់​ឱកាស​ត្រឹម​យប់​មិញ​នេះ មាន​បេក្ខជន​មក​ពី​ខេត្ត​សៀមរាប ឈាវ ឡើន ដែល​ចាញ់ បេក្ខនារី ចំរើន សុភ័ក្ត្រ ជា​កូន​ក្រុម​របស់ Coach ណុប បាយ៉ារិទ្ធ។


    វាន់ ផល្លី មក​ពី​ខេត្ត​បាត់​ដំបង ត្រូវ​ទម្លាក់​ដោយ ប៊ុត សីហា បេក្ខជន​របស់​ខេត្ត​កំពង់​ស្ពឺ។ ពួក​គេ​ជា​កូន​ក្រុម​របស់ Coach ឆន សុវណ្ណារាជ។ បេក្ខជន​ធ្លាក់​ទី​៣ មាន លី សុខ​ណេត មក​ពី​ខេត្ត​បាត់​ដំបង ត្រូវ​ទម្លាក់​ដោយ​បេក្ខជន​មក​ពី​ខេត្ត​ព្រៃ​វែង ឃុន វត្ថា កូន​ក្រុម​របស់ Coach ឱក សុគន្ធ​កញ្ញា និង​ទី​៤ អឿម រុន ត្រូវ​ទម្លាក់​ដោយ​បេក្ខជន​មក​ពី​ខេត្ត​កំពង់​ឆ្នាំង សយ រតនៈ។ ពួក​គេ​ជា​កូន​ក្រុម Coach ពេជ្រ សោភា។


    អ្នក​ឈ្នះ​ទាំង​៤​រូប នឹង​ជួប​តតាំង​គ្នា​ផ្ដាច់​ព្រ័ត្រ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​លើក​ពានThe Voice Cambodia ឆ្នាំ​ទី​១។ តាម​លក្ខខណ្ឌ ម្ចាស់​ជយលាភី​នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១០០លាន​រៀល រួម​ជាមួយ​កុងត្រា​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ជាមួយ​ផលិតកម្ម​រស្មី​ ហង្សមាស។
    អត្ថបទផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង The Voice Cambodia

    អីចឹង​ចាំ​អ៊ុត​ទាំង​អស់​គ្នា…ថា​តើ ភ្នំពេញ កំពង់ឆ្នាំង ព្រៃវែង ឬ​កំពង់​ស្ពឺ​ជា​ម្ចាស់​ជយលាភី The Voice Cambodia ឆ្នាំ​ទី​១​នេះ…!!!
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភ្នំពេញ កំពង់​ឆ្នាំង ព្រៃវែង និង​កំពង់​ស្ពឺ​ អ្នក​ណា​លើក​ពាន The Voice Cambodia? Rating: 5 Reviewed By: Unknown
    Scroll to Top