• ព័ត៌មានថ្មី

    Saturday, November 29, 2014

    Di Maria ​សប្បាយ​ចិត្ត​នៅ​ Man Utd ​ហើយ​និយាយ​ថែម​…

    ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា Angel Di Maria ​មិន​សប្បាយ​ចិត្ត​នៅ​ Manchester United ​នោះទេ​ ​ប៉ុន្តែ​ពេល​នេះ​សាមី​ខ្លួន​​​បាន​ចេញ​មក​អះអាង​ហើយ​ថា​ពាក្យ​អេចអូច​ទាំងនោះ​​មិន​មែន​ជា​ការពិត​ទេ។ ​​មិន​ត្រឹម​តែ​និយាយ​ថា​នៅ Old Trafford ​ធ្វើ​ឱ្យ​គេ​សប្បាយ​ប៉ុណ្ណោះ​ទេ ​ខ្សែ​បម្រើ​​​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ដែរថា​ បាន​លេង​ជាមួយ Wayne Rooney ​ដូច​លេង​ជាមួយ Messi ​អីចឹង ហើយ​រដូវ​កាល​ក្រោយ​បិសាច​ក្រហម​នឹង​មាន​មុខ​នៅ Champions League ​ថែម​ទៀត​ផង។

    238EBB1000000578-2853462-Angel_di_Maria_is_loving_life_in_England_since_signing_for_Manch-47_1417217472036

    23936BF900000578-2853462-image-57_1417203169710

    ក្នុង​កម្មវិធី​ថត​ពាណិជ្ជកម្ម​ឱ្យ​ Adidas ​កាល​ពី​ម្សិលមិញ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដែល​អាក់អន់​ចិត្ត​នោះ​ទេ​ពេល​មក​ដល់ Man Utd ​ទោះ​ជា​ក្រុម​នេះ​មិន​បាន​លេង​ Champions League ​ក៏​ដោយ។ គោល​បំណង​របស់​ខ្ញុំ​គឺ​ធ្វើ​យ៉ាង​ណា​ជួយ​ក្រុម​ឱ្យ​ឈាន​ឡើង​ទៅ​មុខ​គឺ​បាន​ហើយ ទោះ​ជា​ពេល​នេះ​ ខ្ញុំ​មិន​សូវ​រក​គ្រាប់​បាល់​បាន​មែន​ ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​បាន។ ការ​ដែល​បាន​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ដូចជា Rooney ​គឺ​មិន​ខុស​អី​នឹង​បាន​លេង​ជាមួយ Messi ​នោះ​ទេ ”។​

    លើស​ពី​នេះ​ទៅ​ទៀត​ ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​ពេល​រូប​គេ​ធ្វើ​អ្វី​ខ្លះ​អំឡុង​ព្រឹត្តិការណ៍​ប្រកួត UEFA Champions League ​នោះ ខណៈ​ដែល​បិសាច​ក្រហម​ដេក​ផ្ទះ? បុរស​វ័យ​២៦​ឆ្នាំ​រូប​នេះ​សើច​ឆ្លើយ​ថា៖ “ខ្ញុំ​មិន​មើល​ការ​ប្រកួត Champions ​ទេ អំឡុង​ពេល​សម្រាក​នោះ​ខ្ញុំ​ប្រលែង​លេង​ជាមួយ​កូន​ស្រី​របស់​ខ្ញុំ​គឺ​សំខាន់​ជាង។ តែ​នេះ​គឺ​សម្រាប់​តែ​រដូវ​កាល​នេះ​ទេ សម្រាប់​រដូវ​កាល​ក្រោយ​បិសាច​ក្រហម​នឹង​មាន​មុខ​​នៅ​ Champions ​League វិញ​ហើយ”។

    239297E300000578-2853462-Di_Maria_s_wife_Jorgelina_Cardoso_and_his_daughter_Mia_are_pictu-51_1417217522867
    ភរិយា​ Di Maria បង្ហោះ​រូប​ជាមួយ​កូនគាំទ្រស្វាមី​របស់​ខ្លួន និង​ក្លិប​បិសាច​ក្រហម

    Di Maria ​ដែល​ទើប​តែ​ចូល​លេង​នៅ Man Utd ​រដូវ​កាល​នេះ​ រក​គ្រាប់​បាល់​បាន​៣​គ្រាប់​ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម (Assists) ​បាន​២០​ដង​មក​ហើយ។ ស្ថិតី​នេះ​ បាន​ធ្វើ​ឱ្យ​អតីត​កីឡាករ​របស់ Real Madrid ​រូប​នេះ​ក្លាយ​ជា​កីឡាករ​ដែល​ Assists ​ច្រើន​ជាង​គេ​បំផុត​នៅ​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៤​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ​សប្បាយ​ចិត្ត​នៅ​ Man Utd ​ហើយ​និយាយ​ថែម​… Rating: 5 Reviewed By: Unknown
    Scroll to Top