• ព័ត៌មានថ្មី

    Tuesday, November 4, 2014

    Real Madrid ​គ្រោង​ចាយ​​៥៦០​លាន​ដុល្លារ​​ ​រៀប​ចំ​ Bernabeu ​ថ្មី

    ក្លិប​យក្ស​ Real Madrid ​នឹង​ចំណាយ​ទឹក​ប្រាក់​ ៥៦០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​រៀប​ចំ​កីឡដ្ឋាន​ Bernabeu ​សា​ជា​ថ្មី​ ហើយ​អ្នក​ដែល​សហការ​ក្នុង​គម្រោង​នេះ​គឺ​ជា​ក្រុម​ហ៊ុន  International Petroleum Investment Company ​របស់​ម្ចាស់​ក្លិប Manchester City។

    1415021819816_wps_35_MADRID_SPAIN_JANUARY_31_R
    ប្លង់​ថ្មី​នៃ​កីឡដ្ឋាន Bernabeu

    1415022242552_wps_39_MADRID_SPAIN_JULY_23_An_a
    កីឡដ្ឋាន​​ Bernabeu បច្ចុប្បន្ន
    ម្ចាស់​ក្លិប​ Real Madrid ​លោក Florentino Perez ​បាន​និយាយ​ក្រោយ​បញ្ចប់​ការ​ចុះ​កុងត្រា​សហការ​គ្នា​ជាមួយ​ក្រុម​ហ៊ុន  International Petroleum Investment Company ​របស់​ម្ចាស់​ក្លិប Man City ​ដើម្បី​សាងសង់​កីឡដ្ឋាន​ថ្មី​នេះ​ថា៖ “នេះ​ជា​ការ​វិវត្តន៍​ថ្មី​មួយ​សម្រាប់​ក្លិប Real Madrid ​ទាំង​មូល។ Bernabeu ​កសាង​តាំង​ពី​ឆ្នាំ​១៩៤៧​មក​ម៉្លេះ​ ពេល​នេះ​វា​ស័ក្ដសម​​នឹង​​​ដល់​ពេល​សាងសង់​វា​ជា​ថ្មី​ហើយ។ ចំពោះ​ Bernabeu  ​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​ភ្ញាក់ផ្អើល​ព្រោះ​វា​នឹង​ក្លាយ​ជា​ កីឡដ្ឋាន​ស្អាត​ជាង​គេ​លើ​លោក​នេះ”។


    ចំណែក​ខាង​ម្ចាស់​ក្រុមហ៊ុន​ដែល​សហការ​គ្នា​ក្នុង​គម្រោង​នេះ​ លោក Sheik Mansou  ​ក៏​បាន​និយាយ​ដែរ​ថា៖ “ក្រុម​ហ៊ុន​របស់​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​សហការ​ជាមួយ​ក្លិប Real Madrid ដែល​ជា​ក្លិប​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ពាស​ពេញ​ពិភព​លោក។ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​ថ្មី​មួយ​ដែល​យើង​ទាំង​អស់​គ្នា​នឹង​បាន​ឃើញ​នៅ​ ប៉ុន្មាន​ឆ្នាំ​ទៀត។ យើង​នឹង​សាងសង់​កីឡដ្ឋាន​មួយ​នេះ​ឱ្យ​ក្លាយ​ជា​ទីកន្លែង​ស្អាត​ជាង​គេ​លើ​ លោក”។

    1415021771121_wps_32_Manchester_city_owner_She
    លោក Sheik Mansou ​ប្រធាន​ក្រុមហ៊ុន​ (IPIC)  ​និង​ជា​ម្ចាស់​ក្លិប Manchester City
    ការ​រៀប​ចំ​កីឡដ្ឋាន​ Bernabeu ថ្មី​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​រួចរាល់​នៅ​​៣ឆ្នាំ​​ទៀត។ ​មូលហេតុ​ដែល​ Real ​មិន​សាងសង់​ខ្លួន​​ឯង​ហើយ​រក​ដៃ​គូ​សហការ​គ្នា​នេះ​ ដោយ​សារ​ក្លិប​នេះ​កំពុង​ជាប់​បំណុល​រហូត​ដល់​ទៅ​ ៥៧៨​លាន​ដុល្លារ​អាមេរិ​​ឯ​ណោះ។ ហើយ​ការ​សាង​សង់​កីឡដ្ឋាន​ថ្មី​នេះ​ឱ្យ​ធំ​ជាង​មុន​ក៏​ត្រូវ​បាន​គេ​ដឹង​​ ដើម្បី​រក​ឱ្យ​បាន​ប្រាក់​ចំណូល​បន្ថែម​ឱ្យ​កាន់​តែ​ច្រើន​ជាង​មុន​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real Madrid ​គ្រោង​ចាយ​​៥៦០​លាន​ដុល្លារ​​ ​រៀប​ចំ​ Bernabeu ​ថ្មី Rating: 5 Reviewed By: Unknown
    Scroll to Top