• ព័ត៌មានថ្មី

    Wednesday, November 19, 2014

    Facebook ចេញ​កម្មវិធី​ថ្មី Facebook Groups ធានា​ថា​ម៉ាអែម​ស្រួល​ប្រើ រក្សា​ការ​សម្ងាត់

    បណ្ដាញ​សង្គម​យក្ស Facebook បាន​ប្រកាស​ចេញ​កម្មវិធី​ថ្មី​សម្រាប់ iOS និង Android devices កាល​ពី​ម្សិលមិញ​នេះ ដោយ​ឥត​គិត​ថ្លៃ។

    កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Facebook Groups ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ស្វែងរក និង​ចូល​រួម​ក្នុង​ក្រុម (group) ថ្មីៗ, បង្ហោះ​រូបភាព និង​តំណ​ភ្ជាប់ (link) ឬ​បង្កើត​ក្រុម​ថ្មី​ដោយ​ខ្លួន​ឯង។ និយាយ​ខ្លី​មួយ​ម៉ាត់ គឺ Facebook Groups ប្រើ​ដូច​ជា​វេទិកា​លើ​អ៊ីនធឺណិត​មួយ​ដែល​គេ​អាច​បង្កើត​ក្រុម​មួយ​និយាយ​ពី ​ប្រធាន​បទ​ជាក់លាក់​ណា​មួយ។


    ឧទាហរណ៍៖ អ្នក​អាច​បង្កើត​ក្រុម​គ្រួសារ​ មិត្តភ័ក្ដិ​បិទ​ជិត​មួយ (closed group) ដើម្បី​ចែក​រំលែក​តែ​រូបភាព​លក្ខណៈ​គ្រួសារ ឬ​មិត្តភ័ក្ដិ និង​រៀបចំ​កាលវិភាគ​ដើរ​កម្សាន្ត​លេង​ជា​ដើម។ បើ​មិន​អីចឹង​ទេ អ្នក​អាច​បង្កើត​ក្រុម​សម្រាប់​ការ​សិក្សា ដើម្បី​ប្រាប់​មិត្ត​រួម​ថ្នាក់​ពី​ព័ត៌មាន​ថ្មីៗ កាល​វិភាគ​សាលា លំហាត់ ឬ​ប្រ៊ីយ៉ុង​ផ្សេងៗ។

    Facebook Groups ប្រមូល​ផ្ដុំ​ក្រុម​ទាំង​អស់​នៅ​ផ្ដុំ​គ្នា ហើយ​ក្រុម​ណា​ដែល​អ្នក​សកម្ម​ជាង​គេ​នឹង​បង្ហាញ​លើ​គេ។ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​កំណត់ notifications របស់​ក្រុម​ណា​ដែល​អ្នក​ចង់​ឃើញ និង​បិទ​ផង​ដែរ។ ប៊ូតុង Discover គឺ​ជា​កន្លែង​ដែល​បង្ហាញ​ពី​ក្រុម​ថ្មី​អ្នក​អាច​ស្នើ​សុំ​ចូល​រួម​បាន ដោយ​ផ្អែក​លើ Facebook Page ដែល​អ្នក​បាន​ចុច Like និង​ក្រុម​របស់​មិត្តភ័ក្ដិ​អ្នក។

    Facebook-Groups-1.0-for-iOS-iPhone-screenshot-002

    ចាប់​ពី​ពេល​នេះ​ ប្រិយមិត្ត​មិន​ចាំ​បាច់ scroll ចុះ​ឡើង​រក group ដើម្បី​បង្ហោះ​ព័ត៌មាន និង​រូបភាព​នោះ​ទេ។ ងាយៗ ជាមួយ​នឹង​កម្មវិធី Facebook Groups!

    - សម្រាប់​អ្នក​ប្រើប្រាស់ iOS device សូម​ចុច​ត្រង់​នេះ​ដើម្បី​ដោនឡូត​ពី App Store
    - សម្រាប់​អ្នក​ប្រើប្រាស់ Android device សូម​ចុច​ត្រង់​នេះ​ដើម្បី​ដោនឡូត​ពី Google Play
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook ចេញ​កម្មវិធី​ថ្មី Facebook Groups ធានា​ថា​ម៉ាអែម​ស្រួល​ប្រើ រក្សា​ការ​សម្ងាត់ Rating: 5 Reviewed By: Unknown
    Scroll to Top