• ព័ត៌មានថ្មី

    Monday, November 17, 2014

    Fan​ តោ​ខៀវ​ ​​​លក់​ឡាន​​យក​លុយ​ទិញ​សំបុត្រ​​អង្គុយ​ជិត ​Mourinho

    អ្នក​គាំទ្រ​ក្លិប​​តោ​ខៀវ Chelsea ​ម្នាក់​សុខ​ចិត្ត​​លក់​ឡាន​ជា​ទី​ស្រលាញ់​របស់​ខ្លួន ​ដើម្បី​​យក​លុយ​ទៅ​ទិញ​សំបុត្រ​កៅអី​អង្គុយ​ជិត​លោក​ Jose Mourinho​ ដោយ​មិន​មាន​ការ​សោក​ស្ដាយ​អ្វី​បន្តិច​ឡើយ។


    ​​Fan​ ស្មោះស្ម័គ្រ​ម្នាក់​នោះ​បាន​ផ្ដល់​បទ​សម្ភាសន៍​ទៅ​កាន់​ Sky Sport​ ថា​៖”​ខ្ញុំ​លក់​ឡាន​របស់​ខ្ញុំ​ដើម្បី​អង្គុយ​ជិត​លោក​ Mourinho​។ វា​ជា​ការ​ចង់​បាន​របស់​ខ្ញុំ​ជា​យូរ​មក​ហើយ។ ​វា​ជា​ពេល​វេលា​គួរ​ឲ្យ​ចង​ចាំ​ដែល​ខ្ញុំ​បាន​ក្លាយ​ជា​ផ្នែក​មួយ​របស់​លោក ​Mourinho ​និង​សហការី​របស់​គាត់”។

    ​ក្រោយ​បាន​អង្គុយ​ជិត​ដូច​បំណង​ហើយ​ បុរស​រូប​នោះ​ក៏​បាន​និយាយ​ជា​មួយ Mourinho ផង​ដែរ ខណៈ​​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់ ​បាន​ត្រឹម​តែ​និយាយ​ពាក្យ ​”Hello” មក​កាន់​វិញ​​ប៉ុណ្ណោះ។

    លោក ​Mourinho​ បាន​ទៅ​មើល​ការ​ប្រកួត​​វាយ​កូន​បាល់​ដណ្ដើម​​​ពាន​រង្វាន់​ Barclays ATP World Tour Finals រវាង ​Andy Murray និង​ Roger Federer ក្នុង​ទី​ក្រុង​ឡុងដុង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Fan​ តោ​ខៀវ​ ​​​លក់​ឡាន​​យក​លុយ​ទិញ​សំបុត្រ​​អង្គុយ​ជិត ​Mourinho Rating: 5 Reviewed By: Unknown
    Scroll to Top