• ព័ត៌មានថ្មី

    Monday, November 17, 2014

    Di Maria ​ដូច​មាន​ចិត្ត​ចង់​ទៅ​ PSG ​មុន​មក Man Utd

    កីឡាករ Angel di Maria ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​កាល​ដែល​ខ្លួន​មិន​បាន​ផ្លាស់​ទៅ​ PSG ​ កាល​ពី​ដើម​រដូវ​កាល​នេះ ​គឺ​ដោយ​សារ​ខាង​ក្លិប​យក្ស​នៅ​បារាំង​មួយ​នោះ​មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ​។



    ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ខាង​លើ​នេះ​បាន​និយាយ​ប្រាប់​កាសែត Telefoot ​របស់​បារាំង​ថា៖ “ចំពោះ​ PSG  ខ្ញុំ​គិត​ថា​ពួកគេ​មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ​ហើយ​បាន​ជា​មិន​អាច​ទិញ​ ខ្ញុំ​ទៅ​បាន។ នេះ​ជា​ហេតុផល​ធំ​ដែល​ខ្ញុំ​មិន​បាន​ទៅ​លេង​នៅ​បារាំង ការ​បាន​លេង​នៅ​លីក​ក្នុង​ប្រទេស​នេះ​គឺ​សឹង​តែ​ជា​គោល​បំណង​របស់​គ្រប់​ គ្នា​ទៅ​ហើយ។ ទោះ​យ៉ាង​ណា​ឥឡូវ​ខ្ញុំ​បាន​លេង​នៅ​អង់គ្លេស​ទៅ​ហើយ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ទេ​ថា​ទៅ​ថ្ងៃ​មុខ​ខ្ញុំ​លេង​នៅ​លីក​ណា​ទៀត​នោះ​។ មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ណាស់​ក្នុង​វិស័យ​បាល់ទាត់​នេះ”។

    di-maria-psg-3_0
    Di Maria ​​ត្រូ​វបាន​គេ​​កែ​រូប​ពាក់​អាវ​​ PSG ​កាល​ល្បី​ថា​ទៅ​លេង​នៅ​បារាំង

    កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ ៥៩,៧​លាន​ផោន​ បំបែក​កំណត់​​ត្រា​នៅ​អង់គ្លេស​រូប​នេះ​បាន​និយាយ​ពី​អារម្មណ៍​នៅ​ Man Utd និង​ការ​ចាកចេញ​ពី Real Madrid ​ថា៖ “មាន​ក្លិប​ច្រើន​ចង់​បាន​ខ្ញុំ​ប៉ុន្តែ​មាន​តែ​ Man Utd ​ទេ​ដែល​តាម​ខ្ញុំ​ខ្លាំង​ជាង​គេ ហើយ​ពេល​នេះ​បិសាច​ក្រហម​នេះ​បាន​សម្រេច​គោល​បំណង​​ហើយ។ វា​ជា​របៀប​លេង​ថ្មី​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​លេង​ជាមួយ Man Utd ​ហើយ​យើង​​ត្រូវ​ការ​ពេល​សិន​ដើម្បី​សម្រប​ខ្លួន។ ខ្ញុំ​មិន​ដែល​មាន​គំនិត​ស្ដាយ​ក្រោយ​ទេ​ក្នុង​ការ​ចាកចេញ​ពី Real Madrid ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ទៅ​ហើយ​នៅ​ Santiago Bernabue ​ទាំង​ La Liga , Copa Del Rey ​និង Champions League”។

    1416142861709_wps_29_epa04400507_Manchester_Un

    នៅ​ចាំ​បាន​ថា​ រដូវ​កាល​ដោះដូរ​កីឡាករ​ដែល​កន្លង​ផុត​ទៅ​ប៉ុន្មាន​ខែ​មក​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ជាប់​ជម្រើស​ជាតិ​អាហ្សង់ទីន​តាំង​ពី U20 ​មក​នេះ​ធ្លាប់​មាន​ការ​ទាក់ទង​ជាមួយ​ PSG ​ខ្លាំង​ជាង​ Man Utd ​ទៅ​ហើយ​ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ដោយសារ​ Real Madrid ​ដាក់​តម្លៃ​ខ្លួន​ Di Maria ​ខ្ពស់​ពេក​ទើប​ក្រុម​លោក Laurent Blanc ​បោះបង់​ឱកាស​នោះ​ចោល​វិញ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ​ដូច​មាន​ចិត្ត​ចង់​ទៅ​ PSG ​មុន​មក Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top