• ព័ត៌មានថ្មី

    Monday, November 17, 2014

    Lumia 940 Specs ញាក់​សាច់​អាច​ជា​កំពូល​ Smartphone ថ្មី​មួយ​ទៀត​របស់ Microsoft​​​​​

    ប៉ុន្មាន​ថ្ងៃ​មុន​​ Microsoft បាន​ប្រកាស Smartphone ដំបូង​របស់​ខ្លួន​គឺ​ Lumia 535 ដែល​ប្រើ​រូប​មន្ត​ 5x5x5 (អេក្រង់​ ៥អ៊ីញ, កាមេរ៉ា​ក្រោយ​ 5MP និង​មុខ ​5MP) ហើយ​ឥឡូវ​នេះ​ទៀត​សោត​ឮ​ថា​ក្រុមហ៊ុន​យក្ស​មួយ​នេះ​គ្រោង​នឹង​បញ្ចេញ​ Smartphone ស៊េរី​ខ្ពស់​មួយ​ទៀត​គឺ Lumia 940។


     រូបរាង​គំរូ Microsoft Lumia 940

    បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ថា​ Microsoft Lumia 940 នឹង​ជា​ Smartphone ដំបូង​គេ​ (បន្ទាប់​ពី Lumia 535 ប្រើ​ Windows Phone 8.1) របស់​ Microsoft ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10។ វា​មាន​អេក្រង់ ៥អ៊ីញ​ (Resolution Full HD 1920 x1080) ហើយ​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​កញ្ចក់​ការពារ​របស់ Lumia 940 គឺ​ប្រភេទ Gorilla Glass 4។

    Lumia-940-from-Microsoft-Specs-leaks1

    Specs របស់ Lumia 940 ដែល​បែក​ធ្លាយ

    ចំពោះ​ Chip របស់​វា​ ​ប្រភេទ Qualcomm Snapdragon 805, CPU  Quad-core មាន​ល្បឿន 2.7GHz, ក្រាហ្វិក Adreno 420, Memory 32/64/128GB, RAM ទំហំ 3GB និង​កាមេរ៉ា​ក្រោយ 24MP ប្រភេទ PureView ដែល​អាច​ថត​វីដេអូ​បាន​កម្រិត 4K និង​កាមេរ៉ាមុខ 5MP។ មួយ​វិញ​ទៀត​វា​អាច​នឹង​មាន​កម្រាស់​ស្ដើង​ជាង​ Lumia 930 ដែល​បាន​ប្រកាស​កាល​ពី​ខែ​មេសា​កន្លង​ទៅ។

    lumia-smartphones

    ដោយ​ឡែក​ខាងMicrosoft វិញ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ​ចំពោះ​វត្តមាន Lumia 940 នេះ។ តែ​ប្រសិន​ជា​​ Specs របស់ L 940ដូច​ទៅ​នឹង​ព័ត៌មាន​បែក​ធ្លាយ​​ពិត​មែន​នោះ​ បាន​ន័យ​ថា​ Microsoft គឺ​ពិត​ជា​មិន​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​អស់​សង្ឃឹម​នោះ​ទេ​ ក្រោយ​ដក​ឈ្មោះ NOKIA ចេញ​ ព្រោះ​ថា Specs របស់​ L 940 សុទ្ធ​តែ​ខ្លាំង​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Lumia 940 Specs ញាក់​សាច់​អាច​ជា​កំពូល​ Smartphone ថ្មី​មួយ​ទៀត​របស់ Microsoft​​​​​ Rating: 5 Reviewed By: Unknown
    Scroll to Top