• ព័ត៌មានថ្មី

    Tuesday, November 4, 2014

    គិត​ថា​ ស្តេច Real ​ស៊ី​ហង្ស​​ Liverpool បាន​​អត់​យប់​នេះ?

    ស្តេច​ស​ Real Madrid ​នឹង​បើក​កីឡដ្ឋាន​ Bernabeu ​របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម Liverpool ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ B ​ពាន​រង្វាន់ UEFA Champions League ​នា​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ។

    ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រុម​ទាំង​ពីរ​គឺ Real Madrid ​អាច​ឈ្នះ​ក្នុង​ដី​ Liverpool ​៣-០ ​ចុះ​មក​ដី Real Madrid ​វិញ​ថា​តើ​ក្រុម​លោក Brendan Rodgers ​អាច​សង​សឹង​វិញ​បាន​ដែរ​អត់​ឬ​ក៏​ត្រូវ​ក្រុម​លោក Carlo Ancelotti ​ស៊ី​ថែម​ទៀត?

    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ
    លោក Carlo Ancelotti ​បាន​និយាយ​មុន​នេះ​បន្តិច​ថា៖ “ក្រុម​យើង​លេង​បាន​ល្អ​ណាស់​ប៉ុន្មាន​ប្រកួត​មក​នេះ យើង​ប្រកួត​យប់​នេះ​ដែរ​យើង​ក៏​ដឹង​ថា​វា​សំខាន់​ប៉ុណ្ណា​ដែរ។ គ្រប់​ការ​ប្រកួត​ខ្ញុំ​តែង​តែ​ប្រាប់​ទៅ​កីឡាករ​ទាំង​អស់​ថា​មិន​ត្រូវ​មើល​ស្រាល​គេ​នោះ​ទេ​ព្រោះ​នោះ​ជា​ចំណុច​ខ្សោយ​របស់​យើង។ Bale ​អាច​លេង​វិញ​បាន​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​មិន​ទាន់​ថា​ត្រូវ​ឱ្យ​គេ​ចូល​លេង​ក្នុង​ប្រកួត​នេះ​ឬ​អត់​ទេ ព្រោះ​ដូច​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ Isco ​ក៏​គេ​មាន​ទម្រង់​លេង​ល្អ​ដែរ។ ប្រកួត​យប់​នេះ​ខ្ញុំ​សន្យា​ថា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ”។

    2175721_w2

    ដោយ​ឡែក​ខាង​លោក Brendan Rodgers ​វិញ​បាន​និយាយ​ក្រោយ​ទៅ​ដល់​ទឹក​ដី​អេស្ប៉ាញ​ថា៖ “នេះ​ជា​ការ​ប្រកួត​ធំ​ណាស់​សម្រាប់​សប្ដាហ៍​នេះ យើង​នឹង​ព្យាយាម​យក​៣​ពិន្ទុ​ពី​ Real ​ឱ្យ​បាន។ ខ្ញុំ​ដឹង​ថា​ Real ​មាន​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់​រដូវ​កាល​នេះ​ព្រោះ​កីឡាករ​គេ​ម្នាក់​ៗ​មាន​ទំនុក​ចិត្ត​ខ្ពស់​ហើយ​លេង​សហការ​គ្នា​បាន​ល្អ​ថែម​ទៀត។ CR7 ​មិន​ត្រឹម​តែ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ទេ តែ​គេ​ជា​តួ​អង្គ​ចែក​បាល់​មួយ​ដ៏​សំខាន់​ផង​ដែរ។ បើ​យើង​បិទ​តែ​គេ​ម្នាក់​នោះ​មាន​១០​នាក់​ទៀត​ដែល​អាច​រក​គ្រាប់​បាល់​បាន ដូច្នេះ​យើង​មិន​ត្រូវ​លេង​ទម្រង់​ការពារ​ពេក​នោះ​ទេ”។

    1415039476901_wps_2_MADRID_SPAIN_NOVEMBER_03_

    ជើង​កីឡាករ
    Real Madrid ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​ច្រើន​ដែរ​ដូចជា Jese (ជង្គង់), Carvajal (របួស​ភ្លៅ), Fabio Coentrao (ជង្គង់), Illaramendi (មិន​ច្បាស់​) , Khedira (​មិន​ច្បាស់) ។ ចំណែក​ឯ​ Gareth Bale ​វិញ​អាច​ចូល​មក​ហ្វឹក​ហាត់​បាន​វិញ​ជា​ធម្មតា​ហើយ។ ដូច្នេះ​ជម្រើស​១១​នាក់​របស់​លោក Ancelotti ​អាច​ជា Casillas, Arbeloa, Pepe, Ramos, Marcelo, Modrić, Kroos, Isco, James, Ronaldo ​និង​ Benzema ។

    1415021914070_wps_37_MADRID_SPAIN_NOVEMBER_03_

    ចំពោះ​ក្រុម​ Liverpool ​វិញ​មាន​កីឡាករ​៤​នាក់​ដែរ ដែល​មិន​អាច​ចូល​លេង​បាន​គឺ Sakho (ជង្គង់) , Flanagan (ជង្គង់) , Suso (កំភួន​ជើង) , Enrque (ជង្គង់) ។ ដោយ​ឡែក​កីឡាករ Sturridge ​ហ្វឹកហាត់​បាន​តែ​ត្រូវ​លោក Rodgers ​និយាយ​ថា​ប្រហែល​មិន​អាច​លេង​បាន​ទេ។ ដូច្នេះ​ជម្រើស​១១​នាក់​របស់​ក្រុម​នេះ​អាច​ជា Mignolet, Johnson, Lovren, Škrtel, Moreno, Allen, Gerrard, Henderson, Sterling, Coutinho ​និង  Balotelli ។
     
    1415040542308_wps_4_Liverpool_manager_Brendan
    ប្រវត្តិ​ជួប​គ្នា
    Real Madrid ​និង​ Liverpool  ​ធ្លាប់​បាន​ជួប​គ្នា​តែ​៤​ដង​គត់​ ហើយ Liverpool ឈ្នះ​ទាំង​៣ដង​និង​ចាញ់​ម្ដង។ ​​នៅ​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០០៩ នៅ​ទឹក​ដី Real Madrid ​ក្រុម Liverpool ឈ្នះ​​ ១-០ ឯ​នៅ​ថ្ងៃ ​១១​ ខែ​មិនា ​ឆ្នាំ​២០០៩​ ​Liverpool ​ស៊ី​ Real ​៤-០ ​​ក្នុង​ដី​ខ្លួន​ឯង ខណៈ​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា ​ឆ្នាំ​១៩៨១ Liverpool ឈ្នះ Real ១- ០ ​ហើយ​លើក​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​២២​ខែ​តុលា​នេះ​ដែល​ Real Madrid ​អាច​សង​សឹក​ក្នុង​ដី Liverpool ​៣-០។

    ​ព្យាករណ៍​សម្រាប់​គូ​នេះ​ Real Madrid ៤-០ Liverpool ។
    ប្រកួត​យប់​នេះ​ក៏​មាន​ច្រើន​គូ​ទៀត​ដែរ​គឺ៖

    FireShot Screen Capture #047 - 'Summary - UEFA Champions League - Europe - Results, fixtures, tables and news - Soccerway' - int_soccerway_com_international_europe_uefa-champions-league_20142015_group-stage_r25773_


    • Blogger Comments
    • Facebook Comments
    Item Reviewed: គិត​ថា​ ស្តេច Real ​ស៊ី​ហង្ស​​ Liverpool បាន​​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top