• ព័ត៌មានថ្មី

    Tuesday, November 18, 2014

    អ្នក​ចាំ​ទី​ Chelsea​ ព្រមាន​មិត្ត​រួម​ក្រុម​​ថា​កុំ​អាល​អរ​ពេក​

    Thibaut Courtois​ អ្នក​ចាំ​ទី​វ័យ​ក្មេង​​របស់​ក្លិប​កំពូល​តារាង ​Premier League​ តោ​ខៀវ​ Chelsea បាន​ព្រមាន​មិត្ត​រួម​ក្រុម​ទាំង​អស់​ថា​កុំ​អាល​អរ​ពេក ​ព្រោះ​ការ​ប្រកួត​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។



    អ្នក​ចាំទី​ជម្រើស​បែលហ្សិក​រូប​នេះ បាន​និយាយ​ថា​៖ “​ពួក​យើង​បាន​ព្យាយាម​ហើយ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។​ តែ​យើង​មិន​ទាន់​បាន​វា​មក​កាន់​ក្នុង​ដៃ​នៅ​ឡើយ​ទេ។​ Premier League​ ពិបាក​យក​ណាស់​ ហើយ​ត្រូវ​ការ​ប្រឹង​ប្រែង​ឲ្យ​ខ្លាំង​ទើប​បាន។ ​ពួក​យើង​ប្រឹង​ប្រែង​យក​ឈ្នះ​គ្រប់​ការ​ប្រកួត​តាម​តែ​អាច​ធ្វើ​បាន​ តែ​វា​នៅ​សល់​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ទៀត​ដែល​យើង​ត្រូវ​ដើរ។​​ ពួក​យើង​កំពុង​ធ្វើ​ការ​ធ្ងន់​ហើយ​យើង​សង្ឃឹម​ថា​នឹង​បាន​វា​ទៅ​ចុះ”។

    ១១​ប្រកួត​កន្លង​មក​នេះ​ក្រុម​របស់​លោក​ Joses Mourinho​ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ​ ដោយ​មាន​២៩​ពិន្ទុ​ ឈរ​កំពូល​តារាង ​និង​លើស​ក្រុម​លេខ​ពីរ Southampton​ បួន​ពិន្ទុ។

    តើ​ប្រិយមិត្ត​អាច​ទាយ​បាន​ទេ​ថា​ Chelsea​ អាច​ឈ្នះ​ពាន ​Premier League ​រដូវ​កាល​នេះ​បាន​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ចាំ​ទី​ Chelsea​ ព្រមាន​មិត្ត​រួម​ក្រុម​​ថា​កុំ​អាល​អរ​ពេក​ Rating: 5 Reviewed By: Unknown
    Scroll to Top