• ព័ត៌មានថ្មី

    Wednesday, November 26, 2014

    ងាយៗ ​ជម្រះ​ស្នាម​ខ្មៅ​នៅ​ក្បាល​ជង្គង់

    ការ​កើន​ឡើង​នៃ​ស្បែក​ក្រាស់​ៗ និងកោសិកា​ដែល​ងាប់ ​បាន​កើតឡើង​នៅ​លើ​រាងកាយ​ដោយសារ​ការ​កកិត​មាន​ច្រើន​កន្លែង​ដូចជា កែងដៃ ស្មង​ជើង ​ជាពិសេស​ជង្គង់​តែម្ដង ​ដែល​បណ្ដាល​​ឲ្យ​ស្បែក​ត្រង់​កន្លែង​នោះ​ខ្មៅ។ ជង្គង់​ពណ៌​ខ្មៅ​អាច​កើត​ឡើង​គ្រប់​បុគ្គល​ទាំងអស់​ដោយ​មិន​គិត​អំពី​ប្រភេទ ​ពណ៌​ស្បែក​ទេ។ ការ​ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យ​ច្រើន​ពេក​ ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​កន្លែង​​ទាំង​នោះ ​ខ្មៅ​បាន​ដែរ។ យ៉ាង​ណា​ក្ដី អ្នក​អាច​កម្ចាត់​ស្នាម​ខ្មៅ​ពី​ជង្គង់​បាន​យ៉ាង​ងាយស្រួល ​និង​មាន​ប្រសិទ្ធភាព។


      របស់​ដែល​ប្រិយមិត្ត​​ត្រូវការ​មាន រមៀត ទឹក​ក្រូចឆ្មារ និង ទឹកដោះគោ​ជូរ។

    លាយ​បញ្ចូល​គ្នា​រវាង​រមៀត​កន្លះ​ស្លាបព្រា ទឹកដោះគោ​ជូរ​១​ស្លាបព្រា និងទឹក​ក្រូចឆ្មារ​៥​ដំណក់។លាយ​គ្រឿង​ផ្សំ​ជាមួយ​គ្នា និង​យក​ទៅ​លាប​លើ​ចំណុច​ដែល​ចង់​កម្ចាត់​ចេញ ​ហើយ​ទុកចោល​យ៉ាង​ហោច​ណាស់​១០​នាទី។ វា​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​បាន​ឃើញ​ប្រសិទ្ធភាព​ និង​ត្រូវ​ធ្វើ​បែបនេះ​រៀងរាល់ថ្ងៃ រយៈ​ពេល​​ពីរ​បី​សប្ដាហ៍។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ងាយៗ ​ជម្រះ​ស្នាម​ខ្មៅ​នៅ​ក្បាល​ជង្គង់ Rating: 5 Reviewed By: Unknown
    Scroll to Top