• ព័ត៌មានថ្មី

    Tuesday, November 11, 2014

    ល្បិច​ថ្មី​ ការពារ​​គេ​​ចូល​មើល​រឿង​សម្ងាត់​លើ​ Firefox ​របស់​អ្នក

    Firefox​ គឺ​ជា​ Browser​ ដែល​មាន​អ្នក​ចូល​ប្រើប្រាស់​ច្រើន​ជាង​គេ​នៅ​លើ​លោក​ ដោយ​សារ​វា​អាច​ដំណើរ​ការ​លឿន​ និង​រលូន ​ជា​ពិសេស​ប្រព័ន្ធ​សុវត្ថិភាព​របស់​វា​តែ​ម្ដង។ ការ​ការពារ​ Firefox ​កុំ​ឲ្យ​អ្នក​ដ៏​ទៃ​លួច​ចូល​មើល​រាល់​ការងារ​ផ្ទៃក្នុង​ទាំង​ឡាយ​របស់​អ្នក ​លើ​ Browser ​នេះ​ក៏​ត្រូវ​​យក​ចិត្ត​ទុកដាក់​ជា​ដាច់​ខាត​ ព្រោះ​ក្រៅ​ពី​អ្នក​ផ្ទាល់​ចូល​ប្រើ​ Firefox​ អាច​មាន​អ្នក​ផ្សេង​ទៀត​ចូល​ប្រើ​បន្ទាប់​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​ចំពោះ​អ្នក​នៅ​ពេល​ ក្រោយ​ក៏​ថា​បាន។

    អីចឹង​មាន​តែ​ការ​ជ្រើសរើស​ Add-on​ បន្ថែម​ប៉ុណ្ណោះ​ទើប​ជា​ជំនួយ​ដ៏​ល្អ​សម្រាប់​​អ្នក​ក្នុង​ការ​គ្រប់​គ្រង​ ​សុវត្ថិភាព​ Firefox ​ឲ្យ​បាន​ល្អ៖

    ទី១. ជា​ដំបូង​ សូម​អ្នក​ទាំង​អស់​គ្នា​ទាញ​យក​ Add-on​ សម្រាប់​ការពារ​ Firefox​ មួយ​ឈ្មោះ​ថា​​ ProfilePassword for Firefox​ (ចុច​ទី​នេះ​ https://freeshell.de/~kaosmos/profilepassword-en.html)

    ទី២. ​ដំឡើង​ Add-on​​ ដោយ​ចុច​ Shift+Ctrl+A​ ដើម្បី​ឲ្យ​ Window ថ្មី​មួយ​លោត​ចេញ​មក។ ចុច​លើ​ Get Add-ons (​នៅ​ខាង​​ឆ្វេង)​ បន្ទាប់​មក​ចុច​ប៊ូតុង​ដោនឡូត​ (ផ្នែក​លើ ​ខាង​ស្ដាំ)​  រួច​ហើយ​​ Install​ Add-on from file។ ក្រោយ​តំឡើង​ចប់​ សូម​ចុច​ Restart firefox​ របស់​អ្នក។ (មើល​រូប​)

     2

    3

    ទី៣. សូម​ចូល​ទៅ​កាន់​ Add-ons Manager ដោយ​ចុច​ Shift+Ctrl+A។ បន្ទាប់​មក​ចុច​លើ​ Extensions​ (នៅ​ខាង​ឆ្វេង)​ រួច​ហើយ​ចុច​ទៅ​លើ​ Option​ របស់​ ProfilePassword​-Firefox ហើយ​យក​ Set/Change Password បន្ទាប់​មក​បញ្ចូល​ Password​ និង​ Confirm Password រួច​ចុច​ Ok ជា​ការ​ស្រេច។

    4

    5

    ទី៤. ក្រោយ​ពី​អ្នក​បាន​ដំឡើង​ ProfilePassword Firefox​ នេះ​ហើយ​ លើក​ក្រោយ​រាល់​ពេល​ដែល​អ្នក​បើក​ Firefox​ វា​នឹង​ទាម​ទារ​ Password ដើម្បី​អាច​ប្រើប្រាស់​ Firefox សារ​ជា​ថ្មី​បាន។

    6
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្បិច​ថ្មី​ ការពារ​​គេ​​ចូល​មើល​រឿង​សម្ងាត់​លើ​ Firefox ​របស់​អ្នក Rating: 5 Reviewed By: Unknown
    Scroll to Top