• ព័ត៌មានថ្មី

    Wednesday, November 19, 2014

    ទិដ្ឋភាព CR7 ប៉ះ Messi ពេល​ព័រទុយហ្គាល់​ស៊ី​អាហ្សង់ទីន​យប់​មិញ

    ព័រទុយហ្គាល់​បាន​សងសឹក​អាហ្សង់ទីន​បាន​សម្រេច​ ដោយ​យក​ឈ្នះ ១-០ នា​ការ​ប្រកួត​មិត្តភាព​នៅ​កីឡដ្ឋាន Old Trafford យប់​មិញ​នេះ។ មិន​មែន​អ្វី​ប្លែក​នោះ​ទេ Cristiano Ronaldo និង Lionel Messi នៅ​តែ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​ទស្សនា​ដដែល ក្នុង​ការ​ជួប​គ្នា​ជា​លើក​ទី​២៧​នៃ​កំពូល​កីឡាករ​ទាំង​២។

    យ៉ាង​ណា​ក្ដី Ronaldo និង Messi បាន​លេង​ត្រឹម​ម្នាក់​មួយ​តង់​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​គ្រូ​បង្វឹក​ប្ដូរ​ចេញ​ក្រោយ​ចប់​តង់​ទី​១​ដូច​គ្នា។ ចំណែក​កីឡាករ​ដែល​រក​គ្រាប់​បាល់​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​អាហ្សង់ទីន​នៅ​នាទី ​៩០+១ គឺ​ជា​យុវជន​វ័យ​២០ឆ្នាំ ដែល​ចូល​លេង​ជំនួស Tiago Gomes។

    សូម​មើល​ទិដ្ឋភាព​នៃ​ការ​ប៉ះ​គ្នា​រវាង​​កំពូល​កីឡាករ Real Madrid និង​កំពូល​កីឡាករ​ Barcelona ដូច​ខាង​ក្រោម៖​​

    1

    2

    3

    4


    6

    7


    9


     លទ្ធផល​ទាំង​អស់​យប់​មិញ៖
    result
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទិដ្ឋភាព CR7 ប៉ះ Messi ពេល​ព័រទុយហ្គាល់​ស៊ី​អាហ្សង់ទីន​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top