• ព័ត៌មានថ្មី

    Thursday, November 27, 2014

    Real បន្ត​ឈ្នះ ឯ Arsenal, Atletico ក៏​ឈ្នះ តែ Liverpool ស្មើ

    Cristiano Ronaldo បាន​ស៊ុត​ចូល​១គ្រាប់​ជួយ​ឲ្យ Real Madrid យក​ឈ្នះម្ចាស់​ផ្ទះ​ Basel ដើម្បី​បន្ត​ភាព​មិន​ចាញ់​ក្នុង​ពូល B នៃ UEFA Champions League។ ក្នុង​ពូល​ដដែល​នេះ ក្រុមហង្ស​ក្រហម Liverpool ត្រូវ​ក្រុម Ludogorets តាម​ស្មើ​នៅ​ចុង​ម៉ោង។ Rickie Lambert និង Jordan Henderson បាន​ស៊ុត​ឲ្យ​ Liverpool វាយ​បក​នាំ​មុខ​​វិញ ក្រោយ​ Dani Abalo ជួយ​ឲ្យ​​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​តាំង​ពី​ដើម​តង់។ យ៉ាង​ណា​ក្ដី ក្រុម​មក​ពី​ប៊ុលហ្គារី​អាច​តាម​ស្មើ​បាន​វិញ នៅ​ចុង​ម៉ោង ដោយ​កីឡាករ Georgi Terziev។



    liv1

    ក្នុង​ពូល B នេះ ក្រុម​​ជើង​ឯក​ចាស់ Real បាន​ជាប់​ស្វ័យប្រវត្តិ​តាំង​ពី​សប្ដាហ៍​មុន​ម៉្លេះ ខណៈ​ Basel (៦ពិន្ទុ), Liverpool (៤ពិន្ទុ) និង Ludogorets (៤ពិន្ទុ) នៅ​បន្ត​ប្រជែង​គ្នា​នៅ​សប្ដាហ៍​ចុង​ក្រោយ។

    រី​ឯ​ពូល A វិញ ក្រុម​ជាប់​ស្រាប់ Atletico Madrid នៅ​តែ​បន្ត​ឈ្នះ​ ដោយ​ស៊ី Olympiakos ៤-០ ខណៈ Malmo FF ចាញ់​ Juventus ២-០។ Malmo អស់​ឱកាស​ប្រជែង​ទៀត​ហើយ នៅ​ឡើយ​តែ Juventus (៩ពិន្ទុ) និង Olympiakos (៦ពិន្ទុ) ដែល​ត្រូវ​ដណ្ដើម​គ្នា​ជាប់​ទៅ​ជាមួយ Atletico។

    at

    ពូល C វិញ Zenit យក​ឈ្នះ Benfica ១-០ ឯ Leverkusen ដែល​ជាប់​ទៅ​ហើយ​នោះ ចាញ់ Monaco ១-០ ដូច​គ្នា។ Leverkusen មាន​៩ពិន្ទុ ជាប់​ជា​ស្វ័យប្រវត្តិ​ ខណៈ​ Monaco (៨ពិន្ទុ) និង Zenit (៧ពិន្ទុ) ត្រូវ​កាត់​សេចក្ដី​ពេល​ប៉ះ​គ្នា​ប្រកួត​ចុង​ក្រោយ។

    ចំណែក​ពូល D ​​វិញ បាន​រក​ឃើញ​ក្រុម​ជាប់​ទាំង​២​ហើយ គឺ Dortmund និង Arsenal។ ប្រកួត​យប់​មិញ​នេះ ម្ចាស់​ផ្ទះ​​កាំភ្លើង​ធំ បាន​ស៊ី​ក្រុម​កំពុង​ត្រដាបត្រដួស​នៅ​អាល្លឺម៉ង់ Dortmund ២-០ ស៊ុត​បញ្ចូល​ទី​ដោយ Yaya Sanogo និង Alexis Sanchez។ លទ្ធផល​មួយ​គូ​ទៀត Anderlecht បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្លួន​ជាប់​លេខ​៣ ដោយ​ស៊ី Galatasaray ២-០៕

    arsenal1

    arsenal2

    liv

    liv2

    real1

    real2
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real បន្ត​ឈ្នះ ឯ Arsenal, Atletico ក៏​ឈ្នះ តែ Liverpool ស្មើ Rating: 5 Reviewed By: Unknown
    Scroll to Top