• ព័ត៌មានថ្មី

    Wednesday, October 22, 2014

    ជំនួប​យក្ស​យប់​នេះ យក​​ Liverpool ​ឬ​ Real Madrid?

    ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​​យប់​នេះ ក្រុម​​​អង់គ្លេស​​ Liverpool ​នឹង​បើក​កីឡដ្ឋាន Anfield របស់​ខ្លួន​​ស្វាគមន៍​ក្រុម​​យក្ស​អេស្ប៉ាញ​ Real Madrid ​ដើម្បី​ដណ្ដើម​គ្នា​យក​៣​ពិន្ទុ ​ក្នុង​ពូល​ B ​នៃ​​ UEFA Champions League ។

    តើ​​ហង្ស​ក្រហម ឬ​ស្ដេច​ស ដែល​អាច​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​នេះ?


     សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ៖

    លោក Brendan Rodgers ​គ្រូ​បង្វឹក​ក្រុម Liverpool ​បាន​និយាយ​ថា៖ “នេះ​ជា​ការ​ប្រកួត​សំខាន់​បំផុត​របស់​ក្រុម​យើង​ក្នុង​ការ​​​ជួប​ជាមួយ​ក្រុម​ខ្លាំង​ដូច Real Madrid។ ពួកគេ​មាន​កីឡាករ​កំពូល​ៗ​ច្រើន ​ជា​ពិសេស​គឺ​ Ronaldo ​តែ​ម្ដង។ ប្រកួត​យប់​នេះ​មនុស្ស​ម្នាក់​ដែល​យើង​ត្រូវ​បិទ​​​ឱ្យ​ជាប់​នោះ​គឺ​ Ronaldo ​​នេះ​ឯង។ ថ្វី​ត្បិត​តែ​ក្រុម​យើង​ចាញ់​ប្រៀប​គេ​បន្តិច​មែន​ ប៉ុន្តែ​យប់​នេះ​ក្រុម​ទាំង​មូល​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព។ ការ​ប្រកួត​ក្នុង​ដី​ខ្លួន​​ឯង ​គឺ​ជា​ឱកាស​យើង​ហើយ​ក្នុង​ការ​យក​ពិន្ទុ”។

    ដោយ​ឡែក​លោក Carlo Ancelotti ​គ្រូ​បង្វឹក​របស់​ក្រុម Real Madrid វិញ​បាន​និយាយ​ដែរ​ថា៖ “ក្រុម​យើង​ទាំង​មូល​ធ្វើ​បាន​ល្អ​ហើយ​កាល​ពី​ប្រកួត​មុន​ៗ។ ប៉ុន្តែ​ការ​លេង​នៅ​ទឹក​ដី​អង់គ្លេស​ គឺ​យើង​មាន​សម្ពាធ​ច្រើន​ណាស់ ដូច្នេះ​ក្រុម​ទាំង​មូល​មិន​អាច​មើល​ស្រាល​គេ​បាន​ទេ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​ប្រឹង​លេង​ឱ្យ​អស់​ពី​សមត្ថភាព។ ការ​អវត្តមាន​ Bale ​គឺ​ពិត​ជា​រឿង​មិន​ល្អ​ទេ​សម្រាប់​ក្រុម​ទាំង​មូល​ ប៉ុន្តែ​យើង​អាច​ដាក់ James ​បាន​ជំនួស​ Bale ​ក្នុង​តំបន់​បម្រើ​នេះ ​ហើយ​ Isco ​ត្រូវ​ទៅ​លេង​នៅ​បម្រើ​ស្លាប​វិញ។ នេះ​ជា​វិធី​សាស្ត្រ​ល្អ​បំផុត​​សម្រាប់​ក្រុម​”។

    ជើង​កីឡាករ​

    Liverpool ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ដូចជា Sturridge (របួស​កំភួន​ជើង), Sakho (ជង្គង់) ​និង​ Flanagan (ជង្គង់)។ សម្រាប់​ជម្រើស​១១​នាក់​ដំបូង​អាច​មាន​ដូច​ជា៖ Mignolet, Johnson, Lovren, Škrtel, Moreno, Allen, Gerrard, Henderson, Sterling, Coutinho, Balotelli។

    ចំណែក​ Real Madrid ​វិញ​នឹង​ត្រូវ​អវត្តមាន​ Bale (របួស​សាច់ដុំ​ត្រគាក), Jese (ជង្គង់), Ramos (របួស​កំភួន​ជើង) ​និង​ Coentrao (ជង្គង់)។ សម្រាប់​ជម្រើស​១១​នាក់​ អាច​មាន​ដូច​ជា៖ Casillas, Carvajal, Pepe, Varane, Marcelo, Kroos, Modrić, Isco, James, Ronaldo ​និង​ Benzema ។

    ប្រវត្តិ​ជួប​គ្នា
    Liverpool ​និង​ Real Madrid ​ធ្លាប់​បាន​ជួប​គ្នា​តែ​៣ដង ហើយ Liverpool ឈ្នះ​ទាំង​៣ដង។ ​​នៅ​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០០៩ នៅ​ទឹក​ដី Real Madrid ​ក្រុម Liverpool ឈ្នះ​​ ១-០ ឯ​នៅ​ថ្ងៃ ​១១​ ខែ​មិនា ​ឆ្នាំ​២០០៩​ ​Liverpool ​ស៊ី​ Real ​៤-០ ​​ក្នុង​ដី​ខ្លួន​ឯង ខណៈ​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា ​ឆ្នាំ​១៩៨១ Liverpool ឈ្នះ Real ១-០។

    SPT IHN 100309-39
    ជំនួប​រវាង​ក្រុម​ទាំង​២​កន្លង​មក

    អ្វី​ដែល​គួរ​ដឹង

    Liverpool ​បើក​រដូវ​កាល​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ ពោល​គឺ​ពេល​ប៉ះ QPR ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ឈ្នះ ​៣-២ ​ដោយ​បាល់​ own goal ដល់​ទៅ​២គ្រាប់។ បើ​គិត​តែ​នៅ Premier League ​វិញ ៨​ប្រកួត​របស់​ Liverpool ​ឈ្នះ ​៤ ​ស្មើ​១​ និង​ចាញ់​៣​ ឈរ​នៅ​លេខ​រៀង​ទី​៥​បណ្ដោះ​អាសន្ន។

    ចំពោះ​ Real Madrid វិញ​  Cr7 ​រក​បាន​១៥​គ្រាប់​ហើយ ​គិត​តែ​ក្របខ័ណ្ឌ​ La Liga ។ ហើយ​មួយ​ប្រកួត​ៗ​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​នេះ​ស៊ី​មិន​តិច​២​គ្រាប់​នោះ​ទេ។ អ្វី​ដែល​ពិសេស​ទៀត​នោះ Cristiano Ronaldo ​ធ្វើ​បាន​ហ៊ែតទ្រីក ​(Hat-trick) ​២២​ដង​ហើយ​ចាប់​ពី​ចាកចេញ​ពី Man Utd ​ទៅ​លេង​នៅ Real Madrid ​តាំង​ពី​ឆ្នាំ​២០០៩​មក​នោះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ជំនួប​យក្ស​យប់​នេះ យក​​ Liverpool ​ឬ​ Real Madrid? Rating: 5 Reviewed By: Unknown
    Scroll to Top