• ព័ត៌មានថ្មី

    Thursday, October 2, 2014

    Fellaini ​ជិត​បាន​ចូល​លេង​​ឲ្យ​បិសាច​ក្រហម​វិញ​ហើយ តែ Herrera​ របួស​២សប្ដាហ៍​

    ខ្សែ​បម្រើ​ញាំញី​ដោយ​សារ​របួស Marouane Fellaini ​របស់​​ក្លឹប​ Manchester United ជិត​បាន​ចូល​លេង​វិញ​ហើយ​ ក្រោយ​​ត្រឡប់​​ចូល​​​ហ្វឹក​ហាត់​បាន​ពេញ​លេញ​វិញ​ បន្ទាប់​ពី​របួស​ក​​ជើង​ឆ្វេង​​ក្នុង​​ពេល​ហ្វឹកហាត់​បន្ទាប់​ពី​ជំនួប​បើក​ រដូវ​កាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទល់​នឹង Swansea។​ ​យ៉ាង​ណា​ក្ដី អ្វីៗ​ហាក់​មិន​ទាន់​ប្រសើរ​សម្រាប់​ក្រុម​លោក Louis van Gaal នៅ​ឡើយ​ទេ ដោយ​សារ​តែ Ander Herrera អាច​នឹង​អវត្តមាន​យ៉ាង​តិច​ណាស់​ក៏​២សប្ដាហ៍​ដែរ ដោយ​សារ​របួស​ខ្នង។



    គិត​ទាំង​ Fellaini និង Herrera ក្រុម​បិសាច​ក្រហម​មាន​កីឡាករ​របួស​ដល់​ទៅ​១០នាក់​ហើយ​ គិត​ចាប់​តាំង​ពី​បើក​រដូវ​កាល​ថ្មី​នេះ​មក ដែល​ធ្វើ​ឲ្យ​លោក Van Gaal ព្រួយ​ចិត្ត​មិន​ស្ទើរ​ទេ។

    Fellaini ដែល​ Man Utd ទិញ​ពី​​ ​Everton​ ក្នុង​តម្លៃ​៣៤.៧លានដុល្លា​រូប​នេះ ​បាន​ចូល​ហ្វឹក​ហាត់​ជា​​ថ្មី​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ទីលាន​ហ្វឹកហាត់ ​Carrington​ ក្នុង​សប្ដាហ៍​នេះ​ ​ប៉ុន្តែ​​​ទំនង​ជា​មិន​ទាន់​អាច​ចូល​លេង​បាន​នៅ​ឡើយ​ទេ ពេល​ប៉ះ​ក្រុម​ចាស់​របស់​ខ្លួន​នៅ Old Trafford ថ្ងៃ​អាទិត្យ​នេះ។

    ខ្សែ​បម្រើ​សក់​ធំ​​​របស់​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​និយាយ​ថា៖ “ខ្ញុំ​បាន​ជួប​ពេល​វេលា​ដ៏​លំបាក​កាល​ពី​រដូវកាល​មុន ប៉ុន្តែ​ខ្ញុំ​អាច​លេង​បាន​ល្អ​ប្រសើរ​វិញ​ហើយ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្ពស់​​ក្នុង​ការ​ប្រកួត​ជា​ថ្មី​នា​ពេល​ខាង​មុខ”។​

    ចំណែក​កីឡាករ​ចំណូល​ថ្មី Herrera​ បាន​រង​របួស​ប្រេះ​ឆ្អឹង​​ខ្នង ពេល​ប៉ះ West Ham​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ​ក្លឹប​បាន​ទុក​ពេល​ឲ្យ​​សម្រាក​ព្យាបាល​របួស​រយៈ​ពេល​១ខែ​ ប៉ុន្តែ​​កីឡាករ​អេស្ប៉ាញ​ដែល​ Man Utd ទិញ​ពី Athletic Bilbao ក្នុង​តម្លៃ​៣៦,៦លាន​ដុល្លារ​នេះ បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា​នឹង​អាច​ចូល​​លេង​បាន​វិញ​​ត្រឹម​២សប្ដាហ៍។


    herrera

    Man Utd នឹង​ត្រូវ​ទទួល​ភ្ញៀវ Everton នា​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ។ Darren Fletcher ​​អាច​នឹង​ត្រូវ​​ដាក់​ជំនួស​ Herrera​ ខណៈ​ Juan Mata​ រំពឹង​ថា​​នឹង​ជំនួស ​Wayne​ Rooney​ ដែល​ជាប់​បម្រាម។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Fellaini ​ជិត​បាន​ចូល​លេង​​ឲ្យ​បិសាច​ក្រហម​វិញ​ហើយ តែ Herrera​ របួស​២សប្ដាហ៍​ Rating: 5 Reviewed By: Unknown
    Scroll to Top