• ព័ត៌មានថ្មី

    Tuesday, October 7, 2014

    ពាក្យ​លួង​លោម​ណា​ខ្លះ​ នារី​និយម​ប្រើ​ពេល​ជួប​រឿង​អី​នោះ?

    ពេល​ដែល​បេះ​ដូង​របស់​អ្នក​ពោរ​ពេញ​ដោយ​សេចក្ដី​ស្នេហា​ត្រូវ ​ខ្ទេចខ្ទាំ​ នោះ​ក្នុង​ខួរ​ក្បាល​របស់​អ្នក​ច្បាស់​ជា​លេច​ចេញ​នូវ​ឃ្លា​ប្រយោគ​ជា​ច្រើន ​ ដើម្បី​លួង​ចិត្ត​ខ្លួន​ឯង​កុំ​ឲ្យ​ទន់​ជ្រាយ​តទៅ​ទៀត។ តើ​នារី​តែង​លេច​នូវ​ពាក្យ​លួង​លោម​អ្វី​ខ្លះ​ទៅ​ហ្ន៎?


    ខាង​ក្រោម​នេះ​ជា​ពាក្យ​លួង​លោម​ចិត្ត​ផ្សេងៗ​នៅ​​ពេល​ជួប​នឹង​រឿង​​ដំបៅ​បេះ​ដូង៖


    “ត្រូវ​រឹងប៉ឹង​ ហើយ​ញញឹម​ឡើង​ ឈប់​គិត​ពី​ម្នាក់​នោះ​ទៀត​ទៅ​ ព្រោះ​ថ្ងៃ​ណា​មួយ​យើង​នឹង​ជួប​មនុស្ស​ល្អ​ជាង ​នេះ”។ មួយ​ឃ្លា​នេះ​ជួយ​ឲ្យ​ កញ្ញា​ ណៃ​ស៊ីម​ និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ តែង​តែ​គិត​នៅ​ពេល​ដែល​ស្នេហា​របស់​គេ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​។ បើ​ទោះ​ជា​ស្នេហា​ ធ្វើ​ឲ្យ​រូប​គេ​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ​ ប៉ុន្តែ​​​​មាន​តែ​ស្នាម​ញញឹម​ទេ​​ ដែល​អាច​តតាំង​នឹង​កង្វល់​នោះ​​ដើម្បី​ស្វែង​រក​ក្តី​សង្ឃឹម​ថ្មី។


    ទើប​នឹង​បែក​គ្នា​ហើយ​ថ្មី​ៗ​មិន​ដល់​មួយ​ខែ​ផង ​កញ្ញា​ សោភ័ណ្ឌ​ រ៉េត​វិទ្ធា​ មិន​ដែល​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ និង​អតីត​សង្សារ​ ឲ្យ​កាន់​តែ​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ទេ​ ដោយ​សារ​រូប​គេ​​ប្រកាន់​យក​គំនិត​មួយ​​ថា៖ “សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ដែល​យើង​ស្រឡាញ់​សប្បាយ​ចិត្ត“​ ដើម្បី​ជួយ​ព្យាបាល​បេះដូង​។


    និស្សិត​រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ “​ បើ​ទោះ​ជា​គេ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​ក៏​មិន​សំខាន់​ដែរ​ សំខាន់​នោះ​គឺ​ឲ្យ​តែ​គេ​សប្បាយ​ចិត្ត។ ប៉ុណ្ណឹង​ខ្ញុំ​ពេញ​ចិត្ត​ហើយ”។



    រូប​តំណាង
    ចំណែក ​ឯ​កញ្ញា​ រឿន​ ណារិន​ បុគ្គលិក​ធនាគារ​មួយ​ ដែល​ធ្លាប់​ជួប​ប្រទះ​នឹង​ស្នេហា​បរាជ័យ​ ប៉ុន្តែ​រូប​គេ​មិន​ដែល​បង្ហាញ​ពី​សភាព​ចុះ​ញោម​ក្នុង​រឿង​នេះ​ទេ។ នេះ​ក៏​ព្រោះ​តែ​រូប​គេ​តែ​គិត​ថា៖ “ស្នេហា​ប្រុស​ស្រី​គ្រាន់​តែ​ជា​មួយ​ផ្នែក​សម្រាប់​ជីវិត​ប៉ុណ្ណោះ។ គ្មាន​បុរស​ម្នាក់​នោះ​ មិន​មែន​គ្មាន​អ្វី​ៗ​ទាំង​អស់​នោះ​ទេ“។ បុគ្គលិក​ធនាគារ​រូប​នេះ​ បាន​បន្ត​ទៀត​ថា​ អ្នក​បាត់​បង់​ស្នេហា​ត្រូវ​មើល​ពិភពលោក​ឲ្យ​ទូលាយ​​ ព្រោះ​​គ្រួសារ​ មិត្តភ័ក្តិ​ និង​អ្នក​ដទៃ​ទៀត​ចាំ​ជួយ​លើក​ទឹក​ចិត្ត។


    បើ​ទោះ​ជា​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្នេហា​រលូន​ក៏​ដោយ​ ក៏​កញ្ញា​ ហេង​ សុខ​ វ័យ​២៦​ឆ្នាំ​ ជា​បុគ្គលិក​អង្គការ​ បាន​ត្រៀម​ចិត្ត​​ជា​ស្រេច​ក្នុង​ករណី​បែក​គ្នា​ដោយ​ប្រការ​ណា​មួយ។ ​កញ្ញា​ក៏​បាន​កំណត់​ទុក​នូវ​ប្រយោគ​មួយ​សម្រាប់​ខ្លួន​ឯង​​ថា៖ “ខ្ញុំ​អាច​រស់​បាន​សម្រាប់​គុណ​តម្លៃ​ជីវិត​របស់​ខ្ញុំ​ មិន​មែន​សម្រាប់​តែ​បុរស​នោះ​តែម្នាក់​ទេ”  ដោយ​សារ​តែ​ជីវិត​រីករាយ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់​សម្រាប់​រូប​គេ។


    ចុះ​នារី​ៗ​ដទៃ​ទៀត​បាន​ប្រកាន់​យក​គំនិត​ដូច​ម្ដេច​ដែរ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ពាក្យ​លួង​លោម​ណា​ខ្លះ​ នារី​និយម​ប្រើ​ពេល​ជួប​រឿង​អី​នោះ? Rating: 5 Reviewed By: Unknown
    Scroll to Top