• ព័ត៌មានថ្មី

    Tuesday, October 7, 2014

    Ronaldo​ បាន​ចូល​ជម្រើស​ជាតិ​វិញ​ហើយ

    Cristiano Ranaldo ​បាន​ត្រឡប់​ចូល​ក្រុម​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​វិញ​ហើយ ​ក្រោយ​ខកខាន​កាល​ពី​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ Euro 2016 ដោយ​សារ​បញ្ហា​របួស។ វា​​ជា​​ការ​ប្រកួត​ដំបូង​សម្រាប់​ម្ចាស់​ពាន Ballon d’Or រូប​នេះ នៅ​ក្រោម​​​ការ​​ដឹក​នាំ​​របស់​គ្រូ​​បង្វឹក​ថ្មី ​Fernando Santos​។


    ​កីឡាករ​តួឯក​ប្រចាំ​ក្រុម​យក្ស​អេស្ប៉ាញ ​Real Madrid ​រូប​នេះ មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ចាស់ Paulo Bento​ ដាក់​ឲ្យ​លេង​នោះ​ទេ កាល​ប៉ះ​អាល់បានី​នា​ថ្ងៃ​ជម្រុះ​ដំបូង​​កាល​ពី​ខែ​មុន​ដោយ​សារ​តែ​អតីត​​ គ្រូប​ង្វឹក​រូប​នោះ​​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​របួស​​ដែល​មិន​ទាន់​ជា​ ស្រួលបួល។

    ​ក្រោយ​​ពី​ ​Bento​ សុំ​លា​ឈប់​ពេល​​ដឹក​នាំ​ក្រុម​​​ចាញ់​អាល់បានី​ ១-០ លោក Santos ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រិក បាន​ចូល​ដឹក​នាំ​ជំនួស​វិញ។ លោក​បាន​កោះ​ហៅ​ Ronaldo​ មក​វិញ​ក្រោយ​ជា​ពី​របួស និង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ដើម​រដូវ​កាល​នេះ។

    ​ក្រៅ​ពី Ronaldo ដែល​ជា​​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ឲ្យ​ក្រុមព័រទុយហ្គាល់​ គ្រូ​បង្វឹក​ថ្មី​​វ័យ​៥៩ឆ្នាំ​ ក៏​បាន​កោះ​ហៅ​ ​Ricardo Quaresma របស់ Porto មក​វិញ​ដែរ ខណៈ​ខ្សែ​ការពារ​ Jose Fonte របស់​ Southampton ក៏​​ស្ថិត​ក្នុង​បញ្ជី​របស់​លោក។

    ព័រទុយហ្គាល់​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ទល់​នឹង​បារាំង​ នៅ​ថ្ងៃ​ទី​១១ ខែ​តុលា​ខាង​មុខ មុន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រកួត​ជម្រុះ Euro ក្នុង​ពូល I ទល់​នឹង​ដាណឺម៉ាក។

    ​បញ្ជី​ឈ្មោះ​​កីឡាករ​ទាំង​អស់​នៃ​ក្រុម​ព័រទុយហ្គាល់ របស់​លោក Santos៖​

    អ្នក​ចាំ​ទី៖​Beto (Sevilla), Anthony Lopes (Lyon), Rui Patricio (Sporting Lisbon) ​

    ខ្សែ​ការពារ៖ Vitorino Antunes (Malaga), Bruno Alves (Fenerbahce), Eliseu (Benfica), Ricardo Carvalho (Monaco), Fabio Coentrao (Real Madrid), Jose Fonte (Southampton), Pepe (Real Madrid), Ivo Pinto (Dinamo Zagreb), Cedric Soares (Sporting Lisbon)

    ខ្សែ​បម្រើ៖ William Carvalho (Sporting Lisbon), Andre Gomes (Valencia), Joao Mario (Sporting Lisbon), Joao Moutinho (Monaco), Adrien Silva (Sporting Lisbon), Tiago (Atletico Madrid) ​

    ខ្សែប្រយុទ្ធ៖ ​Danny (Zenit), Eder (Braga), Nani (Sporting Lisbon), Cristiano Ronaldo (Real Madrid), Ricardo Quaresma (Porto), Vieirinha (Wolfsburg) ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo​ បាន​ចូល​ជម្រើស​ជាតិ​វិញ​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top