• ព័ត៌មានថ្មី

    Friday, October 10, 2014

    យល់​ស្រប​អត់​ថា១០​នាក់​នេះ​ជា​​កីឡាករ​ជោគជ័យ​បំផុត​​ក្នុង​​ប្រវត្តិសាស្ត្រ​បាល់ទាត់?

    បើ​និយាយ​ពី​រឿង​កីឡាករ​អស្ចារ្យ​នា​ពេល​​បច្ចុប្បន្ន គេ​នឹង​នឹក​ឃើញ​ភ្លាម​ពី​ឈ្មោះ Lionel​ Messi ​និង​ Cristiano Ronaldo ។ ចុះ​បើ​និយាយ​តាំង​ពី​ដើម​រៀង​មក តើ​កីឡាករ​​ណា​ខ្លះ ដែល​ចូល​ក្នុង​ចំណោម​កីឡាករ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់?

    ចង់​ដឹង​ច្បាស់ សូម​មើល​តាម​ការ​ចាត់​ថ្នាក់​របស់​​គេហទំព័រ Sporteology ​ដូច​ខាង​ក្រោម៖

    ១. Lionel Messi



    Messi ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​អ្នក​ជោគជ័យ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ បាល់ទាត់។ ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ជា​កីឡាករ​ដំបូង​ដែល​អាច​ឈ្នះ​ពាន​ Ballon d’Or ​បាន​៤​ដង​ និង​ជាប់​ឈ្មោះ​ជា​កីឡាករ​ក្មេង​ជាង​គេ​​ដែល​អាច​ស៊ុត​ចូល​២០០​គ្រាប់​ នៅ​ La Liga ផង​ដែរ។

    ២. ​Pele

    Pele

    Pele ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​​ខ្លាំង​ជាង​គេ​បំផុត​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥៦-១៩៧៧។ គាត់​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឱ្យ​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ ដោយ​គណៈកម្មការ​បាល់ទាត់​(International Federation of Football History & Statistics )។ សព្វ​ថ្ងៃ​វីរបុរស​​បាល់ទាត់​ប្រេស៊ីល​នេះ​មាន​វ័យ​៧៣​ឆ្នាំ​ហើយ។

    ៣. Diego Maradona

    Diego-Maradona

    Maradona ​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ និង​ធ្លាប់​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​នេះ​បាន​២​ឆ្នាំ​ផង​ដែរ។ បុរស​វ័យ​៥៣​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​លេង​ឱ្យ​ក្លិប​ធំៗ​ជា​ច្រើន​ផង​ដែរ​ ពេល​​​នៅ​ជា​កីឡាករ​បាល់ទាត់។

    ៤. Zinedine Zidane

    Zinedine-Zidane

    Zinedine Zidane ​ជា​វីរបុរស​របស់​ប្រទេស​បារាំង។ បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ ​កាល​នៅ​ជា​កីឡាករ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ FIFA World Players of the Year ​៣​ដង​ និង​ Ballon d’Or ​បាន​ម្ដង។ ខ្សែ​បម្រើ​ខាង​លើ​នេះ​ សព្វ​ថ្ងៃ​ជា​ជំនួយ​ការ​អ្នក​ចាត់​ការ​ក្រុម​ Real Madrid ​ហើយ​កាល​រូប​លោក​​លេង​នៅ​ Santiago Bernabeu រយៈ​ពេល​៥​ឆ្នាំ​ លោក​អាច​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ​១​ដង, Spanish Super Cup ​២​ដង, UEFA Champions League ​១​ដង, UEFA Super Cup ​១​ដង​និង​ Intercontinental Cup ​១​ដង។

    ៥. Cristiano Ronaldo

    Cristiano-Ronaldo

    Cristiano Ronaldo ​​ជា​កីឡាករ​លេច​ធ្លោ​​របស់​ក្លិប Real Madrid ​និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ​២​សម័យ​រូប​នេះ ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក​កាល​ពី​ឆ្នាំ​២០០៩ ​ពេល​ផ្ទេរ​ពី​ Man Utd ​មក​ Real Madrid ​ប៉ុន្តែ​ត្រូវ​មិត្ត​រួម​ក្រុម​របស់​គេ​ Gareth Bale បំបែក​កំណត់​ត្រា​នេះ​នៅ​ឆ្នាំ​២០១៣។

    ៦.​ Ronaldo

    Ronaldo-brazil

    Ronaldo ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដោយ​សារ​អ្នក​គាំទ្រ​ និង​អ្នក​ជំនាញ​ខាង​វិស័យ​បាល់ទាត់​បោះ​ឆ្នោត​យក​រូប​គេ។ បុរស​វ័យ​៣៨​ឆ្នាំ​នេះ​ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​៣​នាក់​ដែល​អាច​ ឈ្នះ​ពាន​រង្វាន់​ FIFA World Player of the Year ​បាន​៣​សម័យ​កាល​ដូច​ Zinedine Zidane ដែរ។

    ៧.​ David Beckham

    David Beckham

    Beckham ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​អង់គ្លេស​ដែល​ជោគជ័យ​ជាង​គេ។ បុរស​សង្ហា​វ័យ​៣៩​ឆ្នាំ​នេះ​ធ្លាប់​លេង​នៅ​ក្លិប​ជា​ច្រើន​ដូចជា Manchester United, Preston North End, Real Madrid, AC Milan, Los Angeles Galaxy ​និង​ Paris Saint-Germain។ ខ្សែ​បម្រើ​ជាប់​ឈ្មោះ​ជា​អ្នក​ទាត់​ហ្រ្វីឃីក​ល្អ​ជាង​គេ​នេះ​ មិន​ត្រឹម​តែ​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ​ទេ​ លោក​ក៏​ជាប់​ជា​កីឡាករ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ជាង​គេ ​និង​កីឡាករ​ដែល​ចូល​ចិត្ត​លេង​ស្ទីល​ជាង​គេ​ដែរ។

    ៨. Raul Gonzalez

    Raul-Gonzale

    Raul Gonzalez ​ជា​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​ចំណាយ​ពេល​១៦​ឆ្នាំ​នៅ​ក្លិប​ Real Madrid។ បុរស​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ នៅ​ UEFA Champions League ​៧១ ​គ្រាប់​ និង​​ឈរ​លេខ​៤​នៅ​ La Liga ​ដោយ​រក​បាន​២២៨​គ្រាប់។

    ៩. Franz Beckenbauer

    Franz-Beckenbauer

    ​ Franz Beckenbauer ​ជា​មនុស្ស​ជោគជ័យ​បំផុត​របស់​ប្រទេស​អាល្លឺម៉ង់​ទាំង​នៅ​លេង​ជា​កីឡាករ​ និង​ក្លាយ​ជា​គ្រូ​បង្វឹក។ កាល​នៅ​លេង​ជា​កីឡាករ ​បុរស​វ័យ​៦៩​ឆ្នាំ​នេះ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ប្រទេស​ អាល្លឺម៉ង់​ដោយ​សារ​រូប​លោក​អាច​លេង​បាន​គ្រប់​កាលៈទេសៈ​ប្រកប​ដោយ​ជំនាញ​ ពិតៗ។ អតីត​អ្នក​ចាត់​ការ​ក្លិប Bayern Munich ​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ European Footballer of the Year ​បាន​២​ដង​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់។

    ១០. Eusebio

    Eusebio

    Eusebio ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​កើត​នៅ​ឆ្នាំ​១៩៤២ ​និង​រូប​លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​នៅ​ Champions League ​ផង​ដែរ​ ពោល​គឺ​​ឈរ​លេខ​រៀង​ទី​៨​។ អ្វី​ដែល​គួរ​ឱ្យ​សោក​ស្ដាយ​នោះ​គឺ​រូប​លោក​បាន​លាចាក​លោក​នេះ​ទៅ​ហើយ​កាល​ ពី​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០១៤​នេះ​ក្នុង​វ័យ​៧១​ឆ្នាំ។

    ម៉េច​ដែរ ប្រិយមិត្ត​យល់​ស្រប​តាម​ការ​ចាត់ថ្នាក់​ខាង​លើ​នេះ​ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: យល់​ស្រប​អត់​ថា១០​នាក់​នេះ​ជា​​កីឡាករ​ជោគជ័យ​បំផុត​​ក្នុង​​ប្រវត្តិសាស្ត្រ​បាល់ទាត់? Rating: 5 Reviewed By: Unknown
    Scroll to Top