• ព័ត៌មានថ្មី

    Friday, October 10, 2014

    Di Maria បង្ហាញ​ក្ដី​សុបិន​ចង់​បញ្ចប់​អាជីព​​នៅ​ស្រុក​កំណើត

    Angel di Maria ​បាន​និយាយ​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​របស់​ប្រទេស​អាហ្សង់ទីន​ថា​ នៅ​​ថ្ងៃ​អនាគត​ទៅ​រូប​គេ​ចង់​ទៅ​លេង​នៅ​ក្លិប​ Rosario Central ​វិញ ​ព្រោះ​ទី​នោះ​ជា​ទី​ដែល​គេ​ចាប់​អាជីព​ជា​កីឡាករ​បាល់​ទាត់​ដំបូង ​និង​បាន​​រស់​នៅ​ទី​នោះ​អស់​១៥​ឆ្នាំ។



    ក្នុង​បទ​សម្ភាសន៍​នោះ​ ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លិប​ Manchester United ​រូប​នេះ​បាន​និយាយ​ថា៖“Rosario Central ​ជា​ក្លិប​ដំបូង​របស់​ខ្ញុំ ហើយ​វា​នៅ​ជាប់​ក្នុង​បេះដូង​ខ្ញុំ​រហូត​មក។ ក្លិប​មួយ​នេះ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​មួយ​ Lavezzi ​និង​ Mascherano ​អំពី​លទ្ធភាព​ដែល​ពួក​យើង​នឹង​ទៅ​ក្លិប​ Central ​នៅ​អាហ្សង់ទីន​រួច​ហើយ។ អ្នក​គ្រប់​គ្នា​តែង​តែ​មាន​ក្ដី​ស្រមៃ​ថា​នឹង​បាន​លេង​នៅ​ក្លិប​ក្នុង​ ប្រទេស​នៅ​អឺរ៉ុប ប៉ុន្តែ​សម្រាប់​ខ្ញុំ​ សុបិន​របស់​ខ្ញុំ​គឺ​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​របស់​ខ្ញុំ​វិញ ​ហើយ​លេង​នៅ​ក្លិប​ Central”។

    dimaria
    Di Maria កាល​លេង​នៅ Rosario Central

    កីឡាករ​​ម្ចាស់​កំណត់​ត្រា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នៅ​ Barclays Premier League ​រូប​នេះ​ ចូល​ហ្វឹកហាត់​នៅ​ក្លិប​ Rosario Central ​របស់​ប្រទេស​អាហ្សង់ទីន​តាំង​ពី​គេ​មាន​អាយុ​៤​ឆ្នាំ។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​​ចំណាយ​ពេល​១៥​ឆ្នាំ​នៅ​ក្លិប​នេះ​ហើយ​ បាន​ចូល​លេង​ឈុត​ធំ​នៅ​ឆ្នាំ​២០០៥​រហូត​ដល់​ឆ្នាំ​២០០៧។ រយៈ​ពេល​២​ឆ្នាំ​នេះ​ Di Maria ​រក​គ្រាប់​បាល់​បាន​៦​គ្រាប់​ក្នុង​៣៥​ប្រកួត។ នៅ​ឆ្នាំ​២០០៧​នេះ​ដែរ​ជា​ឆ្នាំ​ដែល​គេ​ត្រូវ​ចាក​ចេញ​ពី​ទឹកដី​កំណើត ​មក​លេង​នៅ​អឺរ៉ុប​ ពោល​គឺ​ក្លិប​ Benfica ​ដែល​កាល​នោះ​តម្លៃ​ខ្លួន​របស់​គេ​គឺ​៣១​លាន​ដុល្លារ​អាមេរិក។ បន្ទាប់​ពី​ក្លិប​ Benfica ​មក​ គឺ​ Real Madrid ​និង​ចុងក្រោយ​នេះ​គឺ​ Manchester United ​នេះ​ឯង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria បង្ហាញ​ក្ដី​សុបិន​ចង់​បញ្ចប់​អាជីព​​នៅ​ស្រុក​កំណើត Rating: 5 Reviewed By: Unknown
    Scroll to Top