• ព័ត៌មានថ្មី

    Wednesday, October 8, 2014

    Sony ​នឹង​បំពាក់​កម្មវិធី Dropbox ​ស្រេច​​​លើ​ Xperia Z3

    នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ រាល់​​ Smartphone ​របស់​ Sony ​នឹង​មាន​បំពាក់​កម្មវិធី​​ផ្ទុក​ទិន្នន័យ​​នៅ​លើ​អនឡាញ​ Dropbox ​មក​ជា​មួយ​ស្រេច​តែ​ម្ដង។ ​​នេះ​ជា​ការ​ទម្លាយ​របស់​​ប្រធាន​ផ្នែក​សមាហរណកម្ម​ Dropbox ​ទៅ​ក្នុង​ Device ​ថ្មីៗ​កញ្ញា ​Christine Moon។

    ​​​​​​ប្រភព​ពី​ក្រុមហ៊ុន​ Dropbox ​ខាង​លើ​​បាន​បញ្ជាក់​ទៀត​ថា ​ការ​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ Sony ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ស៊េរី​ Sony Xperia Z3 ​ឡើង​ទៅ។ ​ក្រៅ​ពី​ជា​កម្មវិធី​ផ្ទុក​ទិន្នន័យ​នៅ​លើ​អនឡាញ​តែ​ម៉្យាង​ Dropbox ​​កំពុង​ស្វែង​រក​ការ​​ច្របាច់​បញ្ចូល​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ភាព​ជា​ដៃគូ​ កាន់តែ​ប្រសើរ។
     
    កញ្ញា Moon ​បញ្ជាក់​ដូច្នេះ៖ ​”អ្វី​ដែល​យើង​ចង់​បាន​គឺ​លើស​ពី​នេះ។ ​​ចំណុច​ពិសេស​ផ្សេង​ទៀត​ គឺ​អាច​ឲ្យ​ Dropbox ​ច្របាច់​បញ្ចូល​តាម​វិធី​ដ៏​វ័យ​ឆ្លាត​មួយ។ ​​​​ទូរសព្ទ​មួយ​នេះ ​(Samsung Galaxy Note 3) ​​គឺ​មាន​ភ្ជាប់​មក​នូវ​ App ​ដែល​អាច​​តាមដាន​ជំហាន​របស់​ខ្ញុំ។ ​​ចុះ​បើ​អនាគត​ខ្ញុំ​មាន​ជំងឺ​ទឹកនោមផ្អែម​ ​ហើយ​ខ្ញុំ​ចង់​តាមដាន​ជំហាន​របស់​ខ្ញុំ​ច្រើន​ឆ្នាំ​នោះ? ​​ចុះ​បើ​យើង​មាន​កម្មវិធី​ល្អៗ​ផ្សេង​ទៀត? ​​នោះ​គឺ​ជា​​រឿង​ដែល​យើង​​បាន​គិត​ដល់​ ​ហើយ​តើ​គុណ​តម្លៃ​បន្ថែម​បែប​ណា​ដែល​យើង​​អាច​​ផ្តល់​ជូន​បាន? ​អ្នក​អាច​ឃើញ​ការ​ច្របាច់​បញ្ចូល​​នេះ​​ឆ្ពោះ​ទៅ​មុខ ​​ដោយ​មាន​ដៃគូ​សហការ​ផ្សេងៗ​ទៀត”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Sony ​នឹង​បំពាក់​កម្មវិធី Dropbox ​ស្រេច​​​លើ​ Xperia Z3 Rating: 5 Reviewed By: Unknown
    Scroll to Top