• ព័ត៌មានថ្មី

    Friday, October 10, 2014

    Man Utd ​​ដំឡើង​ប្រាក់​ Blackett ​ពី​​៣​ពាន់​ដុល្លារ ​ទៅ​៨​ម៉ឺន​ដុល្លារ​ក្នុង​១សប្ដាហ៍

    Manchester United ​បាន​ត្រៀម​ឯកសារ​រួច​រាល់​ហើយ ​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​យុវជន ​វ័យ​២០​ឆ្នាំ​របស់​ខ្លួន​ Tyler Blackkett ​ដែល​កុងត្រា​ថ្មី​នេះ​នឹង​បង្កើន​ប្រាក់​ប្រចាំ​សប្ដាហ៍​របស់​​ខ្សែ​ការពារ ​រូប​នេះ​ ​ពី​២.០០០​ផោន (៣២២៦​ដុល្លារ​អាមេរិក)​ ដល់​៥០០០០ផោន (៨០៦៦៥​ដុល្លារ​អាមេរិក)។



    Blackett ​នៅ​រដូវ​កាល​នេះ​ត្រូវ​បាន​លោក Louis van Gaal ដាក់​ឲ្យ​ចូល​លេង​នៅ​ក្នុង​ក្រុម​​ឈុត​ធំ​បាន​ជា​ច្រើន​ប្រកួត​​ នៅ​ពេល​​ខ្សែ​ការពារ​​​ជា​ច្រើន​នាក់​មាន​បញ្ហា​របួស ខណៈ​រដូវ​កាល​កន្លង​មក ​​ភាគ​ច្រើន​​ត្រូវ​ក្លិប​ផ្សេង​ខ្ចី​ជើង។ ការ​ត្រៀម​ផ្ដល់​កុងត្រា​ថ្មី​ ដោយ​ដំឡើង​ប្រាក់​ប្រចាំ​សប្ដាហ៍​នេះ គឺ​ដោយ​សារ​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​បាន​ឃើញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ របស់​ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​​រូប​នេះ សម​ទៅ​នឹង​អ្វី​ដែល​ក្លិប​ចង់​បាន និង​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​តំបន់​ការពារ​ផង​ដែរ។

    គិត​ចាប់​ពី​បើក​រដូវ​កាល​នេះ​មក​ បិសាច​ក្រហម​បាន​ឈរ​លើ​គេ​ក្នុង​នាម​ជា​ក្រុម​ដែល​មាន​កីឡាករ​របួស​ច្រើន ពោល​គឺ​រហូត​ដល់​៩​នាក់​ឯណោះ។ កីឡាករ​របួស​៩​នាក់​នោះ​រួម​មាន Paddy McNair (សរសៃ​ពួរ), Luke Shaw (របួស​ជង្គង់), Ander Herrera (បាក់​ឆ្អឹង​ជំនី), Jesse Lingard (របួស​ជង្គង់), Ashley Young (ក្រលៀន), Chris Smalling (របួស​ភ្លៅ), Phil Jones (សរសៃ​ពួរ), Michael Carrick (កែង​ជើង) និង​ Jonny Evans (កែង​ជើង)។

    blackett1

    Blackett បាន​ចូល​ហាត់​នៅ​ក្នុង​ឈុត​យុវជន​ Man Utd តាំង​ពី​កុមារភាព មុន​ឈាន​ជើង​ចូល​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១២។ រដូវ​កាល​ ២០១៣-២០១៤ រូប​គេ​ត្រូវ​បាន​ក្លិប Blackpool និង Birmingham ខ្ចី​ជើង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd ​​ដំឡើង​ប្រាក់​ Blackett ​ពី​​៣​ពាន់​ដុល្លារ ​ទៅ​៨​ម៉ឺន​ដុល្លារ​ក្នុង​១សប្ដាហ៍ Rating: 5 Reviewed By: Unknown
    Scroll to Top