• ព័ត៌មានថ្មី

    Tuesday, October 14, 2014

    Facebook ដាក់​Sticker Comment ជា​ផ្លូវ​ការ​ហើយ

    ពេល​នេះ​Facebook បាន​ដាក់​Sticker (រូបភាព​បង្ហាញ​ពីអារម្មណ៍)សម្រាប់​ឲ្យ​ប្រិយមិត្ត​លេង​នៅលើ​Comment ។ Sticker Comment ទាំង​អស់​នោះ​មាន​រូបភាព​តុក្កតា​កំប្លែង​ៗ​ដូច​នៅ​លើ​Chat ដែល​ប្រិយមិត្ត​ធា្លប់​លេង​កន្លង​មក​អញ្ចឹង។ ពេល​នេះ​អ្នក​និយម​លេង​រូប​ភាព​ប្លែក​ៗ​ពេល​Comment ម្តង​ៗ​នៅ​លើ​Facebook ប្រាកដ​ជា​រីករាយ​មិន​ខាន​។

    សម្រាប់​​Sticker Comment ថ្មី​នេះ​អាច​ប្រើ​បាន​នៅ​លើ​iOS, Android និង​ Web Facebook នៅ​លើ​កុំព្យូទ័រ តែ​នៅ​មិន​ទាន់​មាន​នៅ​លើ​ពពួក​Windows Phone នៅ​ឡើយ​ទេ។​ អញ្ចឹង​ពេល​នេះ​ប្រិយមិត្ត​អាច​បញ្ចេញ​អារម្មណ៍​ប្លែក​ៗ​ទៅ​តាម​ចំណូល​ចិត្ត ​​តាម​រយៈ​ការ​លេង​​​Comment នៅ​លើ​Facebook ដោយ​រីក​រាយ​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook ដាក់​Sticker Comment ជា​ផ្លូវ​ការ​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top