• ព័ត៌មានថ្មី

    Thursday, October 16, 2014

    Hazard ថា​មាន​កីឡាករ​​៥នាក់​​ដែល​ខ្លាំង​ជាង​ខ្លួន គឺ…

    ខ្សែ​បម្រើ​វ័យ​ក្មេង​លេច​ធ្លោ​របស់​ក្រុម​តោ​ខៀវ Chelsea បាន​​បញ្ជាក់​​​ថា​មាន​កីឡាករ​៥នាក់​​​ដែល​ខ្លាំង​ជាង​ខ្លួន។ ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​​តើ​៥នាក់​នោះ មាន​កីឡាករ​ណា​ខ្លះ?

    hazard

    និយាយ​ប្រាប់​គេហទំព័រ Telegraph កីឡាករ​បែលហ្សិក​ វ័យ​២៣ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មិន​ទាន់​ក្លាយ​ជា​កីឡាករ​កំពូល​ទាំង​៥​ក្នុង​លោក​នៅ​ឡើយ​ទេ។ ​ប្រហែល​ខ្ញុំ​កៀក​នឹង​ឈាន​ដល់​ហើយ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ប្រឹង​លើ​ផ្នែក​ខ្លះ​បន្ថែម​ទៀត។ អ្នក​អាច​ចូល​ក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​នោះ​បាន លុះ​ត្រា​តែ​អ្នក​ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​ធំៗ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​វា​បាន​ហើយ ដូច​ជា​ពេល​ប៉ះ Manchester City និង Arsenal ជា​ដើម”។

    ​កីឡាករ​ដែល​ផ្លាស់​​ Lille មក​កាន់​ Chelsea កាល​ពី​ឆ្នាំ​២០១២​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ “តើ​កីឡាករ​ណា​ខ្លះ​ដែល​ខ្លាំង​ជាង​ខ្ញុំ? ចម្លើយ​គឺ​កំពូល​កីឡាករ​​ខ្លាំង​បំផុត​ទាំង​២ Ronaldo និង Messi បូក​រួម​កីឡាករ​៣នាក់​ទៀត គឺ Ibrahimovic, Ribery និង Robben។ ពួក​គេ​តែង​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រែប្រួល”។

    hazard1

    Hazard បាន​ក្លាយ​ជា​តួអង្គ​មួយ​ដ៏​សំខាន់​របស់​ក្រុម​​តោ​ខៀវ ជា​ពិសេស​គឺ​ក្រោយ​ទទួល​អាវ​លេខ​១០ ក្នុង​រដូវ​កាល​​ថ្មី​ ២០១៤-២០១៥។ ​កីឡាករ​ដែល​ឈ្នះ​ពាន Chelsea Player of the Year 2013-2014 រូប​នេះ ក៏​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ឲ្យ​ក្រុម​លោក Jose Mourinho ទទួល​លទ្ធផល​យ៉ាង​ល្អ​ក្នុង​ដើម​រដូវ​កាល​​នេះ​ផង​ដែរ។


    សម្រាប់​ប្រិយមិត្ត​វិញ តើ​កីឡាករ​ Top 5 នៅ​លើ​លោក​បច្ចុប្បន្ន​ មាន​កីឡាករ​ណា​​ខ្លះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Hazard ថា​មាន​កីឡាករ​​៥នាក់​​ដែល​ខ្លាំង​ជាង​ខ្លួន គឺ… Rating: 5 Reviewed By: Unknown
    Scroll to Top