• ព័ត៌មានថ្មី

    Thursday, October 30, 2014

    ក្រុម​ធំៗ​សុទ្ធ​តែ​ស៊ី​ផុយ​យប់​មិញ ស៊យ​អី​តែ Man City

    ក្រៅ​ពី​​ Man City ដែល​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៅ Capital One Cup (ចុច​អាន) ក្រុម​ធំៗ​ផ្សេង​ទៀត សុទ្ធ​តែ​អាច​បំបាក់​គូ​ប្រកួត​បាន​ផុយៗ។

    ជាក់ស្ដែង នៅ Copa del Rey របស់​អេស្ប៉ាញ ក្រុម​ Real Madrid បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Cornella ៤-១ ខណៈ​ Sevilla ស៊ី​ក្រុម​ម្ចាស់​ផ្ទះ Sabadell ៦-១។

    real
    កីឡាករ​ Real Madrid អបអរ​ក្រោយ​​ស៊ុត​បញ្ចូល​ទី

    នៅ​ DFB អាល្លឺម៉ង់​ វគ្គ​១៦ក្រុម​ចុង​ក្រោយ​​ឯណោះ​វិញ ក្រុម​ភ្ញៀវ Bayern Munich បាន​យក​ឈ្នះ​ Hamburg ៣-១ ស៊ុត​បញ្ចូល​ទី​ដោយ Lewandowski, Alaba និង Ribery (Lasogga ស៊ុត​១គ្រាប់​ឲ្យ Hamburg)។

    ចំណែក​នៅ​អ៊ីតាលី​វិញ មិន​មាន​ការ​ប្រកួត​ League Cup ដូច​គេ​នោះ​ទេ តែ​មាន​ការ​ប្រកួត​លីក​កំពូល Serie A។ លទ្ធផល​មិន​គាប់​ប្រសើរ​ឡើយ​សម្រាប់​ក្រុម​កំពូលៗ ពោល​គឺ​ក្រុម​កំពូល​តារាង Juventus បាន​ស្គាល់​រសជាតិ​ចាញ់​លើក​ដំបូង ដោយ​សារ​ Genoa (ចាញ់ ១-០) ខណៈ Napoli បាន​ត្រឹម​ស្មើ Atalanta ១-១ ឯ AC Milan ក៏​ស្មើ Cagliari ១-១ នោះ​ដែរ។ ចំណែក Roma បាន​រំកិល​ខ្លួន​មក​ស្មើ Juventus ក្រោយ​ឈ្នះ​ Cesena ២-០។​

    bayern

    bayern1



    real2

    real3
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្រុម​ធំៗ​សុទ្ធ​តែ​ស៊ី​ផុយ​យប់​មិញ ស៊យ​អី​តែ Man City Rating: 5 Reviewed By: Unknown
    Scroll to Top