• ព័ត៌មានថ្មី

    Monday, October 27, 2014

    វគ្គ​១/៤ផ្តាច់​​ព្រ័ត្រ​ សេន​ ប៊ុនថេន​ ប៉ះ​ស្ដេច​ប្រដាល់​ថៃ​នៅ Thai Fight

    អ្នក​ប្រដាល់​ពូកែ​កម្លាំង​ជើង​ សេន​ ប៊ុនថេន​ របស់​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ នា​ការ​ប្រកួត​បន្ទាប់​ ដោយសារ​​​​ប៉ះ​​កំពូល​អ្នក​ប្រដាល់​​ថៃ​ Saiyok សម្រាប់​ការ​ដណ្តើម​ពាន​រង្វាន់​ក្នុង​​ព្រឹត្តិការណ៍​ Thai Fight ក្នុង​ប្រភេទ​ទម្ងន់​៧២.៥​គីឡូក្រាម។

    បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ខ្លាំង​សាំម៉ូរ៉ៃ​ជប៉ុន​ Takeru Shinmizu នៅ​ជុំ​ដំបូង​រួច​មក​ អ្នក​លេង​ឆ្លង​ដែន​របស់​កម្ពុជា​រូប​នេះ​ នឹង​ត្រូវ​ពាក់​មុខ​យក្ស​ដាក់​កីឡាករ​របស់​ម្ចាស់​ផ្ទះ​ថៃ​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​នៅ​ថៃ​ Saiyok ដែល​បាន​ឈ្នះ​កីឡាករ​​អូស្ត្រាលី​ក្នុង​ថ្ងៃ​​ជា​មួយ​គ្នា។

      សេន ប៊ុនថេន (កម្ពុជា)sai
    Saiyok (ថៃ)
    សេន ប៊ុនថេន​ ភាគ​ច្រើន​ពឹង​លើ​ទម្ងន់​ជើង​របស់​ខ្លួន​ដើម្បី​ផ្ដួល​គូ​ប្រកួត​ ប៉ុន្តែ​លើក​នេះ​អាច​នឹង​លំបាក​ ពីព្រោះ​តែ​ Saiyok នេះ​ជា​កីឡាករ​រឹងមាំ​មួយ​រូប​ ហើយ​ក៏​មិន​ងាយ​នឹង​ចាញ់​ផ្ដេសផ្ដាស​នោះ​ដែរ។ កន្លង​មក​កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​យ៉ាង​ស្រួល​លើ​​កីឡាករ​បារាំង Antoine Pinto ដែល​ធ្លាប់​បំបាក​ សេន ប៊ុនថេន នៅ Thai Fight។

    កីឡាករ​ទាំង​៨​រូប​នៅ​វគ្គ​នេះ​រួម​មាន៖ សេន​ ប៊ុនថេន​ របស់​កម្ពុជា​, Antoine Pinto បារាំង, Saiyok ថៃ, Alka Matewa បែលហ្ស៊ិក, Ben Hodge អង់គ្លេស​, Mechael Corley អាមេរិក, Hiroki Nakashima ជប៉ុន​ និង​ Millad Farzad អូស្ត្រាលី។ ការ​ប្រកួត​ដណ្តើម​​ពាន​រង្វាន់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​នេះ​នៅ​មិន​ទាន់​ ប្រកាស​ពី​ពេល​វេលា​នៅ​ឡើយ​ទេ៕
    8s
    cup-thai
    • Blogger Comments
    • Facebook Comments
    Item Reviewed: វគ្គ​១/៤ផ្តាច់​​ព្រ័ត្រ​ សេន​ ប៊ុនថេន​ ប៉ះ​ស្ដេច​ប្រដាល់​ថៃ​នៅ Thai Fight Rating: 5 Reviewed By: Unknown
    Scroll to Top