• ព័ត៌មានថ្មី

    Saturday, October 25, 2014

    ចំណុច​៨​លើ​ដង​ខ្លួន​នារី ដែល​​​បុរស​​​សម្លឹង​មើល​​​​ពេល​ជួប​​ដំបូង

    ការ​ណាត់​ជួប​គ្នា​លើក​ដំបូង​​ជា​រឿង​មួយ​ដ៏​សំខាន់ ដូច្នេះ​ហើយ​បាន​បុរស និង​នារី តែង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ថ្ងៃ​នោះ។ ​ទាំង​បុរស និង​​នារី​ ​សុទ្ធ​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ក្រសែ​ភ្នែក​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​​ថ្ងៃនេះ Sabay ​​សូម​បង្ហាញ​ជូន​ប្រិយមិត្ត​​ថា​​តើ​បុរស​មើល​​​នារី​លើ​ចំណុច​ណា​ខ្លះ​ពេល ​ជួប​គ្នា​គ្រា​ដំបូង​នោះ៖

    ១. ស្នាម​ញញឹម

    1Smile

    ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កត់សម្គាល់​​ដំបូង​របស់​បុរស​ទៅលើ​នារី​ណា​ម្នាក់។​ ស្រ្ដី​ដែល​ឧស្សាហ៍​ញញឹម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ភាព​ទាក់ទាញ និង​គួរ​ឲ្យ​ស្រលាញ់​ជាង​ស្រ្ដី​ដែល​មិន​សូវ​ញញឹម។ ស្នាម​ញញឹម​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​សុភ​មង្គល ​និង​សុទិដ្ឋិនិយម​ផង​ដែរ។ បុរស​ចាត់​ទុក​ថា​ស្រ្ដី​ដែល​ញញឹម​ស្រស់​ មាន​ភាព​ងាយស្រួល​ក្នុង​​ការ​ចាប់​ផ្ដើម​សន្ទនា ជាង​អ្នក​មិន​សូវ​ចេះ​ញញឹម​។

    ២. ភ្នែក

    2Eyes

    វា​ជា​​រឿង​ធម្មតា​​ទៅ​ហើយ​សម្រាប់​បុរស ​ក្នុង​ការ​សម្លឹង ឬ​​សង្កេត​ទៅ​​លើ​នារី​​តាមរយៈ​ក្រសែ​ភ្នែក​របស់​នាង។ ក្រសែ​ភ្នែក​របស់​នារី​​ ​អាច​ប្រាប់​បុរស​បាន​យ៉ាង​ច្រើន​ពី​​អត្តចរិត​របស់​នាង​ ​ហើយ​វា​ក៏​អាច​បញ្ជាក់​​​ថា​​នរណា​ម្នាក់​និយាយ​ការពិត ឬ និយាយ​កុហក​ផង​ដែរ។

    ៣. សក់

    3Hair

    ប្រាកដ​ណាស់​ថា​បុរស​ពិតជា​បាន​សម្គាល់​មើល​សក់​ដ៏​ស្រស់​ស្អាត និងមាន​ភាព​​ទន់​រលោង​របស់​នារី។ បុរស​ភាគច្រើន​គិត​ថា​សក់​ទាន់សម័យ ភ្លឺចិញ្ចាច និងរលើប​រលោង គឺជា​សញ្ញា​បញ្ជាក់​ថា​នារី​នោះ​មាន​សុខភាព​ល្អ និង​មាន​ភាព​ជា​យុវវ័យ​សម័យ​ថ្មី។

    ៤. ទម្ងន់

    4Weight

    ទម្ងន់ ​គឺជា​ផ្នែក​មួយ​ដែល​បុរស​ភាគច្រើន​បាន​កត់សម្គាល់​មើល​​នារី។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ហើយ​ថា​បុរស​ចូលចិត្ត​ស្ត្រី​ដែល​មាន​​រាង​ ស្លីម មិន​មែន​ធាត់​ធំ​អាក្រក់​មើល​នោះ​ទេ។

    ៥. ដើមទ្រូង



    អ្នក​ប្រហែល​ជា​គិត​ថា​ដើមទ្រូង ​គឺជា​ចំណុច​ពិសេស​​ជាង​គេ​បំផុត​លើ​ដង​ខ្លួន​នារី ដែល​បុរស​ចាប់អារម្មណ៍​​មុន​គេ នៅ​ពេល​ពួកគេ​បាន​ជួប​នារី​ជាលើកដំបូង ប៉ុន្តែ​អ្នក​គិតខុស​ហើយ។ ការស្ទង់មតិ​ជាច្រើន​បាន​បង្ហាញ​ថា ​បុរស​សម្គាល់​ឃើញ​ដើមទ្រូង​របស់​នារី ​បន្ទាប់​ពី​ស្នាមញញឹម និង​ភ្នែក​របស់​នាង​តែប៉ុណ្ណោះ។

    ៦. ជើង

    Woman wearing red high heel shoes in city

    បុរស​ជាច្រើន​ស្រឡាញ់​នារី​ដែល​មាន​ជើង​ស្រឡូន ​​ដែល​ធ្វើ​ឲ្យ​ចំណុច​នេះ​ក្លាយ​ជា​ចំណុច​ដែល​បុរស​​​កត់​សម្គាល់​លើ​នារី​ ក្នុង​ថ្ងៃ​ណាត់​ជួប​ដំបូង។ ​វា​ជា​​ផ្នែក​មួយ​ទាក់ទាញ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ភ្នែក​បុរស​ទាំង​ឡាយ។

    ៧. ស្បែក

    Portrait of beautiful blond woman relaxing in sofa

    បុរស​ភាគច្រើន​ក៏​បាន​យកចិត្ត​ទុកដាក់​ទៅ​នឹង​វិធី​ថែរក្សា​ស្បែក​របស់​ ស្ត្រី​ផង​ដែរ។ ការស្ទង់មតិ បាន​បង្ហាញ​ថា​បុរស​​មើល​ពី​ពណ៌​សម្បុរ​ស្បែក​របស់​នារី​​ ដើម្បី​​ដឹង​ថា​នាង​​មាន​​សុខភាព​ល្អ ឬ​ក៏​អត់។ បើ​​ចង់​ទាក់ទាញ​បុរស​ណា​ម្នាក់ នារី​ទាំង​ឡាយ​​គួរ​តែ​ថែរក្សា​ស្បែក​របស់​អ្នក​ឲ្យ​មាន​ភាព​ទន់​រលោង។

    ៨. ម៉ូត​​សម្លៀក​បំពាក់

    Shopping woman walking outside in New York City

    ​វា​អាច​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​បុរស​ធ្វើការ​កត់សម្គាល់​ពី​ ស្ទីល​ស្លៀកពាក់​របស់​ស្ត្រី។ ការ​សិក្សា​បាន​រក​ឃើញ​ថា​បុរស​ភាគច្រើន​ចូលចិត្ត​ស្ត្រី​ដែល​មាន​ភាព​ ទាន់សម័យ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចំណុច​៨​លើ​ដង​ខ្លួន​នារី ដែល​​​បុរស​​​សម្លឹង​មើល​​​​ពេល​ជួប​​ដំបូង Rating: 5 Reviewed By: Unknown
    Scroll to Top