• ព័ត៌មានថ្មី

    Tuesday, October 28, 2014

    ពិត​អត់ Napoli​ ត្រៀម​ទិញ​ Balotelli ​ពី​ Liverpool?

    Napoli​ ត្រូវ​បាន​គេ​រាយការណ៍​ថា​​កំពុង​​ត្រៀម​ខ្លួន​​​​ពិភាក្សា​បើក​ចំហ​ជា​មួយ ​Liverpool​ ​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ធ្លាក់​ទម្រង់​លេង ​Mario Balotelli​ នៅ​រដូវ​​ដោះដូរ​កីឡា​ករ​​នា​ខែ​មករា​ខាង​មុខ​នេះ។​​ តាម​របាយការណ៍​បា​ឲ្យ​ដឹង​ថា​ក្លិប​អ៊ីតាលី​មួយ​នេះ បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ហើយ​​ដើម្បី​​ធ្វើ​ឲ្យ​​ផ្ទេរ​នេះ​បាន​ សម្រេច។


     ​​លោក ​Rafael Benitez ​អ្នក​ចាត់ការ​ Napoli បាន​រៀប​ចំ​​ខ្ទង់​ចំណាយ​ប្រហែល ​១៦,១លាន​ដុល្លារ​ សម្រាប់​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​ដែល​សម្បូរ​រឿង​អាស្រូវ​រូប​ នេះ។

    ចំណែក Liverpool​ វិញ​ទំនង​​ជា​អាច​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​ប្រមាណ​២៥,៧លាន​ដុល្លារ​ ដើម្បី​ទិញ​​យក​កីឡាករ​ Saido Berahino ពី​​ West Brom​ ដើម្បី​​ជំនួស​កន្លែង​ Balotelli។

    Balotelli​ បាន​ផ្ទេរ​មក​ពី ​AC Milan​ ចូល​រួម​នៅ​ក្លិប​ហង្ស​ក្រហម​៣​ខែ​មក​ហើយ​ ប៉ុន្តែ​​មិន​ទាន់​អាច​រក​បាន​១គ្រាប់​ណា​ឡើយ​នៅ​ក្នុង​​ក្របខណ្ឌ Premier League ដែល​ធ្វើ​ឲ្យ​រូប​គេ​ទទួល​រង​សម្ពាធ និង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ពិត​អត់ Napoli​ ត្រៀម​ទិញ​ Balotelli ​ពី​ Liverpool? Rating: 5 Reviewed By: Unknown
    Scroll to Top