• ព័ត៌មានថ្មី

    Thursday, October 30, 2014

    គួរ​ឲ្យ​សង្ស័យ​ម្ចាស់​មេដាយ​មាស សន សៀវម៉ី ​បង្ហាញ​ខ្លួន​នៅ​​ពិព័រណ៌​រថយន្ត​ភ្នំពេញ​

    ថ្ងៃដំបូងនៃការបើកបង្ហាញ ការតាំងពិព័រណ៍រថយន្តភ្នំពេញអន្តរជាតិ នៅសាលកោះពេជ្រ ស្រាប់​តែ​ឃើញ​លេច​វត្តមាន​កីឡាការិនី​ម្ចាស់​មេដាយ​មាសតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បាន​បង្ហាញ​ខ្លួន​ជាមួយ​រថយន្ត​ដ៏​ល្បី​ម៉ាក Mazda គួរ​ឲ្យ​ភ្ញាក់ផ្អើល។



    តើម្ចាស់មេដាយមាសរូបនេះ មកធ្វើអ្វីដែរជាមួយក្រុមហ៊ុនរថយន្ត Mazda?

    បើតាមការបង្ហាញឲ្យដឹងពីលោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អេច. ជី. ប៊ី អូតូ បានប្រាប់ Sabay ថា វត្តមាន​សៀវម៉ី​នៅ​​ពេល​នេះ គឺដោយសារតែ​នា​ង​ជាអ្នកតំណាងឲ្យរថយន្តម៉ាក Mazda ​​ដោយ​បាន​​ចុះកុងត្រារយៈពេលមួយឆ្នាំពេញ។

    លោកបានបន្ថែមទៀតថា ដូចដឹងស្រាប់ហើយថា សៀវម៉ី ជាកីឡាការនីតេក្វាន់ដូដំបូងគេ ដែល​ទើប​តែ​ដណ្ដើម​បាន​មេដាយមាស​ជូនជាតិ​ខ្មែរ​គួរជាទីមោទនៈភាព។ ដោយសារ​ Mazda ទទួលបានការគាំទ្រខ្លាំងពីអតិថិជន ហេតុដូចច្នេះហើយទើប​ក្រុមហ៊ុន​អញ្ជើញ​កញ្ញា​ឲ្យ​មក​ជាតំណាង​ក្នុង​ កម្មវិធីតាំងពិព័រណ៍រថយន្តនេះ។

    ក្រុមហ៊ុនរថយន្ត Mazada ជាក្រុមហ៊ុនមួយដែលទើបតែបោះជំហានចូលទីផ្សាររថយន្តនៅប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះប៉ុណ្ណោះ។

    ប្រិយមិត្តដែលមានចំណាប់អារម្មណ៍មកចូលរួមពិព័រណ៍រថយន្តទំនើបនៅកោះពេជ្រ ក៏​ដូចជា​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​កីឡាការនីមេដាយ​មាស​ តេក្វាន់ដូ នៅស្តង់រថយន្ត Mazda នេះ​បាន​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: គួរ​ឲ្យ​សង្ស័យ​ម្ចាស់​មេដាយ​មាស សន សៀវម៉ី ​បង្ហាញ​ខ្លួន​នៅ​​ពិព័រណ៌​រថយន្ត​ភ្នំពេញ​ Rating: 5 Reviewed By: Unknown
    Scroll to Top