• ព័ត៌មានថ្មី

    Monday, October 27, 2014

    Andres Iniesta ​នឹង​ត្រូវ​អវត្តមាន​២​ប្រកួត​ឱ្យ​ Barcelona

    ខ្សែ​បម្រើ​ Iniesta ​របស់​ Barca ​នឹង​ត្រូវ​អវត្តមាន​២​ប្រកួត​ដោយ​សារ​របួស​ដាច់​សរសៃ​សាច់ដុំ​​នៅ​កែង​ជើង​ ខាង​ស្ដាំ​របស់​គេ​ក្នុង​ជំនួប​ El Clasico ​កាល​ពី​យប់​ម្សិលមិញ។


     ការ​អវត្តមាន​២​ប្រកួត​នេះ​គឺ​មាន​ន័យ​ថា​ ខ្សែ​បម្រើ​វ័យ​៣០​ឆ្នាំ​រូប​នេះ​នឹង​មិន​អាច​ចូល​លេង​ពេល​ Barca ​ជួប​ Celta Vigo ​នៅ​ La Liga ​និង​ Ajax ​នៅ Champions League ​បាន​ទេ។ របួស​នេះ​ដែរ ខាង​ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ទេ​ថា​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុនណា ប៉ុន្តែ​លោក Luis Enrique ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ហើយ​ថា​ នេះ​មិន​មែន​ជា​រឿង​ល្អ​ទេ​ក្នុង​ការ​បាត់​បង់​ Iniesta ​ប៉ុន្មាន​សប្ដាហ៍​នោះ។


    នៅ​ចាំ​បាន​ថា ក្នុង​ជំនួប El Clasico ​ដែល​ Real Madrid ​ឈ្នះ​ Barcelona ​៣-១​នោះ Andres Iniesta ​ត្រូវ​ដូរ​ចេញ​នៅ​នាទី​ទី​៧១​ក្រោយ​ប៉ះ​គ្នា​ជាមួយ​ Luka Modric ​និង​បណ្ដើរ​បាល់​បាន​បន្តិច​ក៏​ភ្លាត់​ជើង​សុំ​ដូរ​ចេញ​ខ្លួន​តែ​ម្ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Andres Iniesta ​នឹង​ត្រូវ​អវត្តមាន​២​ប្រកួត​ឱ្យ​ Barcelona Rating: 5 Reviewed By: Unknown
    Scroll to Top