• ព័ត៌មានថ្មី

    Sunday, October 19, 2014

    Southampton ​លត់​ Sunderland ​៨-០ ខណៈ​ Man City ​និង​ Chelsea ​ឈ្នះ​ដូច​គ្នា

    ពិត​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ Premier League ​យប់​មិញ​នេះ​ ដោយ​ក្រុម​ Southampton ​អាច​ស៊ី Sunderland ​រហូត​ដល់​ទៅ​៨​គ្រាប់​ ស្រប​ពេល​ Manchester City ​ឈ្នះ​ Spurs ​៤-១​និង​ Chelsea ​ឈ្នះ​ Crystal Palace​ ២-១ ​ទោះ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ Diego Costa ​និង​ទទួល​បាន​កាត​ក្រហម​មួយ​ក៏​ដោយ។


       Southampton អបអរសាទរ​នឹង​ជ័យ​ជំនះ​

      ៨​គ្រាប់​របស់​ខាង​ក្រុម​ Southampton ​រក​បាន​ដោយ​កីឡាករ​របស់​ខ្លួន​៦​គ្រាប់​គឺ​ Pelle ​២​គ្រាប់​នៅ​នាទី​ទី ១៨​និង​៦៩, Cork ​នៅ​នាទី​ទី​៣៧​, Tadic ​នៅ​នាទី​ទី​៧៨, Mane នៅ​នាទី​ទី​៨៦ ​និង​ Wanyama ​នៅ​នាទី​ទី​៧៩ ​ហើយ​២​គ្រាប់​ទៀត​នោះ​រក​បាន​ដោយ​បាល់​ចូល​ទី​ខ្លួន​ឯង​ (Own Goal) ​របស់​ Vergini ​នៅ​នាទី​ទី​១២​ និង​ Bridcutt ​នៅ​នាទី​ទី​៦៣។

    ចំណែក​ឯ​ខាង​ Man City ​និង​ Spurs ​វិញ​ ៤​គ្រាប់​របស់​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ ម្នាក់​គត់​គឺ Sergio Aguero ​នៅ​នាទី​ទី​១៣,​ ២០, ៦៨, ៧៥។ រីឯ​១​គ្រាប់​ខាង​ Spurs ​វិញ​រក​បាន​ដោយ​ Eriksen ​នៅ​នាទី​ទី​១៥។ ដោយ​ឡែក​ ខាង​ក្រុម​ Chelsea ​វិញ​ក៏​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អន់​ចិត្ត​ទេ​ ទោះ​ជា​ Azpilicueta ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ទី​៤០​ក៏​ដោយ​ ពោល​គឺ​អាច​ស៊ី​ម្ចាស់​ផ្ទះ​ Crystal Palace ​២-១​ ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ​ Oscar ​នៅ​នាទី​ទី​៦​ និង​ Fabregas ​នៅ​នាទី​ទី​៥១​ដោយ​បាន​ការ​បញ្ជូន​បាល់​ពី​ Oscar ។

    1413634477795_wps_10_Manchester_City_s_Argenti


    Man City ក៏​អបអរ​សាទរ​នឹង​ជ័យជំនះ
    1413659515925_wps_61_epa04452437_Chelsea_s_Ces


    1413666038452_Image_galleryImage_Chelsea_FC_via_Press_Asso
     Chelsea ថ្វីត្បិត​តែ​អវត្តមាន​​ Diego Costa និង​ត្រូវ​កាត់​ក្រហម​ ក៏​អាច​រក​ជ័យជំនះ​បាន

      សម្រាប់​គូ​ដទៃ​ទៀត​៖ Arsenal ​ស្មើ​នឹង​ Hull City ២-២, Burnley ​ចាញ់​ West Ham ​១-៣, Everton ឈ្នះ​ Aston Villa ​៣-០​ និង​ Newcastle United ​ឈ្នះ​ Leicester City ​១-០។

    sas
    • Blogger Comments
    • Facebook Comments
    Item Reviewed: Southampton ​លត់​ Sunderland ​៨-០ ខណៈ​ Man City ​និង​ Chelsea ​ឈ្នះ​ដូច​គ្នា Rating: 5 Reviewed By: Unknown
    Scroll to Top