• ព័ត៌មានថ្មី

    Tuesday, October 7, 2014

    Bale ​​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ប្រទេស​វេល​៤​ដង​ជាប់​គ្នា​ក្នុង​រយៈ​ពេល​៥​ឆ្នាំ

    Gareth Bale ​បាន​បំបែក​កំណត់​ត្រា​មួយ​ហើយ​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ គឺ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ប្រទេស​វេល​៤​ដង​ក្នុង​រយៈ​ពេល​៥​ ឆ្នាំ​​ចុង​ក្រោយ។

    garethbale
    Bale កាន់ពាន​កីឡាករ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ​២០១៤​របស់​វែល

    កំណត់​ត្រា​៤​ដង​នេះ​បាន​ធ្វើ​ឱ្យ​ Bale ​បំបែក​កំណត់ត្រា​របស់​សិស្ស​ច្បង​ Mark Hughes ​និង​ John Hartson ​ដែល​ធ្លាប់​​ទទួល​បាន​ពាន​រង្វាន់​នេះ៣​ដង​។ មិន​ត្រឹម​តែ​ឈ្នះ​ពាន​រង្វាន់​ Welsh Player of the Year ​នោះ​ទេ​ Bale ​ក៏​ទទួល​បាន​ពាន​រង្វាន់​ Vauxhall fans’ player of the year ​ពី​ខាង​ក្រុម​អ្នក​គាំទ្រ​ផង​ដែរ។

    Bale ​ធ្វើ​បាន​យ៉ាង​ល្អ​កាល​ពី​រដូវ​កាល​មុន​ដោយ​ឈ្នះ​ពាន​រង្វាន់​ Champions League, UEFA Super Cup ​និង​ Copa del Rey ​ឱ្យ​ក្លិប​អាជីព​របស់​ខ្លួន Real Madrid ។ ម្យ៉ាង​វិញ​ទៀត​ខ្សែ​បម្រើ​ស្លាប​វ័យ​២៥​ឆ្នាំ​នេះ ​ក៏​បាន​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​ដែរ​ក្នុង​វគ្គ​ជម្រុះ​នៅ​ Euro 2016 ​ដោយ​​អាច​ស៊ុត​ចូល​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​រវាង​វេល ​និង​អង់ដូរ៉ា។ គិត​ត្រឹម​១១​ប្រកួត​ចុង​ក្រោយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ Bale ​រក​បាន​១០​គ្រាប់​ហើយ៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: Bale ​​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ប្រទេស​វេល​៤​ដង​ជាប់​គ្នា​ក្នុង​រយៈ​ពេល​៥​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top