• ព័ត៌មានថ្មី

    Sunday, October 19, 2014

    Real Madrid ​លត់​ Levante ​៥-០ ​ស្រប​ពេល​ Barca ​ស៊ី​ Eibar ​៣-០

    ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ La Liga ​យប់​មិញ​នេះ​ Real Madrid ​ធ្វើ​បាន​យ៉ាង​ល្អ​ទោះ​ជា​ទៅ​លេង​នៅ​ទឹក​ដី​ Levante ​ក៏​អាច​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ខណៈ​ដែល​ Barcelona ​បើក​ទ្វា​ផ្ទះ​ស៊ី​ Eibar ​បាន​៣​គ្រាប់​ដែរ។

    REAL

    10351673_10150700205449953_7400454386065308944_n


    10671492_10150700205789953_7629006140035901882_n

    10710631_10150700205109953_3501199869398158467_n

    Real Madrid ​ទោះ​ជា​អវត្តមាន​មនុស្ស​សំខាន់​២​រូប​គឺ​ Gareth Bale ​និង​ Karim Benzema ​ក៏​ពិត​មែន​ប៉ុន្តែ​ក្រុម​ពួកគេ​នៅ​តែ​លេង​បាន​ល្អ​ដោយ​ដាក់​ Cristiano Ronaldo ​និង​ Chicharito ​នៅ​តំបន់​ប្រយុទ្ធ។​ ៥​គ្រាប់​របស់​ក្រុម​យក្ស​ Real Madrid ​មួយ​​នេះ​រក​បាន​ដោយ​កីឡាករ​ CR7 ​២​គ្រាប់​នៅ​នាទី​ទី​ ១៣​ និង​៦១, Chicharito ​នៅ​នាទី​ទី​៣៨​, James Rodriguez ​នៅ​នាទី​ទី​៦៦​ និង​ Isco ​នៅ​នាទី​ទី​៨២។
    ដោយ​ឡែក​ខាង​ Barcelona ​ឯ​នេះ​វិញ​ក៏​មិន​ឱ្យ​បាក់​មុខ​ដែរ​ ពោល​គឺ​បើក​ទ្វា​ផ្ទះ​ស៊ី​ក្រុម​ Eibar ​បាន​៣-០ ដែរ។ អ្នក​ដែល​រក​បាន​គ្រាប់​បាល់​មុន​គេ​នៅ​ប្រកួត​នេះ​គឺ Xavi ​នៅ​នាទី​ទី​៦០​មុន​ពេល​ Neymar ​នៅ​នាទី​ទី​៧២​ និង​ Messi ​នៅ​នាទី​ទី​៧៤។

    Barcelona

    _78378529_lionelmessigetty2

    10659399_10152943141394305_245584872316530766_n

    10704210_10152943087689305_8506132900883990005_o

    សម្រាប់​គូ​ដទៃ​ទៀត​៖ Granada ​ចាញ់​ Rayo Vallecano ​១-០, Athletic Club ​ស្មើ​ Celta de Vigo ​១-១​, Cordoba ​ចាញ់​ Malaga ​២-១។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real Madrid ​លត់​ Levante ​៥-០ ​ស្រប​ពេល​ Barca ​ស៊ី​ Eibar ​៣-០ Rating: 5 Reviewed By: Unknown
    Scroll to Top