• ព័ត៌មានថ្មី

    Thursday, October 16, 2014

    Suarez៖ “ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ជំនួប El ​Clasico”

    Luis Suarez​ បាន​ប្រកាស​ថា​​ខ្លួន​​បាន​ត្រៀម​​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ក្នុង​ ជំនួប El ​Clasico​ រវាង ​Barcelona​ និង ​Real Madridនៅ​ថ្ងៃ​ទី​២៥​ ខែ​តុលា​ខាង​មុខ​នេះ​។

    កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ នឹង​អាច​បង្ហាញ​មុខ​ក្នុង​ប្រកួត​ផ្លូវការ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​លោក ​​Luis Enrigue​ នៅ​ការ​ប្រកួត​ដ៏​ធំ​នោះ ក្រោយ​ចប់​បម្រាម​៤​ខែ​ដោយ​សារ​​ខាំ​ស្មា​​​ Giorgio Chiellini ពេល​នៅ​ World Cup 2014 កន្លង​មក។ ​ទោះខក​ខាន​លេង​យូរ​បែប​នេះ​ក៏​ដោយ​ ក៏ Suarez ​បាន​បញ្ជាក់​ថា​​បម្រាម​​នោះ​ មិន​ប៉ះពាល់​ដល់​ទម្រង់​លេង​​​នោះ​ទេ​ ហើយ​រូប​គេ​នៅ​តែ​អាច​​​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ទៅ​នឹង​មិត្ត​រួម​​ក្រុម​ ថ្មី។


    ​អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool បាន​និយាយ​​នៅ​ក្នុង​ពិធី​ទទួល​ស្បែក​ជើង​មាស​ ២០១៣-២០១៤ ថា៖ “ការ​ចាប់​ផ្ដើម​ចូល​លេង​ឲ្យ​ Barcelona ​ក្នុង​កីឡដ្ឋាន​ Santiago Bernabeu​ ពិត​ជា​ពិសេស​ណាស់។ ខ្ញុំ​មិន​បាន​លេង​យ៉ាង​យូរ​មុន​​ការ​ប្រកួត​ឲ្យ​អ៊ុយរុយហ្គាយ​ថ្មីៗ​នេះ ​ប៉ុន្តែ​​ឥលូវ​ខ្ញុំ​មាន​អារម្មណ៍​ល្អ លើស​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក។ ខ្ញុំ​បាន​ត្រៀប​ខ្លួន​រួច​ ១០០%​ ​​​ហើយ​នៅ​ពេល​នេះ”។

    ​Suarez​ អាច​រក​គ្រាប់​បាល់​បាន ​៣១​គ្រាប់​ កាល​ពី​រដូវ​កាល​មុន​ ស្មើ​នឹង​ Cristiano Ronaldo ដែរ។ កីឡាករ​ទាំង​២​បាន​ទទួល​ពាន​ស្បែក​ជើង​មាស​ដូច​គ្នា ក្នុង​នាម​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​រដូវ​កាល ២០១៣-២០១៤។

    ការ​ប្រកួត​រវាង​ក្រុម​ប្រជុំ​​កីឡាករ​ល្បីៗ​ទាំង​២ គឺ​ Real Madrid និង Barcelona នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​២៥ តុលា​ នៅ​កីឡដ្ឋាន Bernabeu របស់ Real។ ​ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​តើ ម្ចាស់​ផ្ទះ ឬ​ភ្ញៀវ​ជា​អ្នក​ឈ្នះ? ចុះ Suarez អាច​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​នោះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez៖ “ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ជំនួប El ​Clasico” Rating: 5 Reviewed By: Unknown
    Scroll to Top