• ព័ត៌មានថ្មី

    Friday, October 10, 2014

    នារី​ស្លៀក​ក្រហម ​សរឹបរាង សម្បូរ​អារម្មណ៍​សិច​?

    បុរសៗ​ជាច្រើន​ចូលចិត្ត​ស្រី​ស្លៀកពាក់​ពណ៌​ក្រហម​សិច​ស៊ី ដែល​គេ​គិតថា នារី​នោះ​សម្បូរ​អារម្មណ៍​សិច និង​ងាយ​ទាក់​បាន (​ញ៉ែ​បាន​យ៉ាង​ស្រួល​)​។ នេះ​បើតាម​ការអះអាង​របស់​អ្នកស្រាវជ្រាវ​មួយក្រុម​នៅ​បារាំង​។ ក្រុម​អ្នក​ចិត្តសាស្ត្រ​ទាំងនោះ​បាន​សិក្សា​លើ​និស្សិត​បុរស​ចំនួន​ ១២០ នាក់ ដែលមាន​អាយុ​ពី​១៨​ ឆ្នាំ​ដល់​ ២១ ​ឆ្នាំ ហើយ​បាន​រកឃើញថា ពួកគេ​ភាគច្រើន​ជឿថា ស្រីៗ​ដែល​ស្លៀកពាក់​ពណ៌​ក្រហម​មាន “​ចំណង់​សិច ច្រើនជាង​ស្រីៗ​ស្លៀក​សំ​លៀ​ក​បំ​ពាក់​ពណ៌​ដទៃ​”​។



    នក​ចិត្តសាស្ត្រ​នៅ​សកល​វិទ្យាល័យ South Brittany ប្រទេស​បារាំង បាន​បែងចែក​បុរស​ទាំងនេះ​ជា​៤​ក្រុម​ខុសៗ​គ្នា​។ អ្នកស្ម័គ្រចិត្ត​ម្នាក់ៗ​បាន​ចំណាយពេល​៣០​វិនាទី ក្នុង​ការមើល​រូបភាព​ស្រីៗ​វ័យ​២០​ឆ្នាំ​ដដែល​ដែល​ស្លៀកពាក់​ពណ៌​ខុសៗ គ្នា មាន​ពណ៌​ក្រហម​ ខៀវ បៃតង​ និង​ស​។ លទ្ធផល បង្ហាញថា ប្រុសៗ​គិតថា ស្រីៗ​ស្លៀកពាក់​ក្រហម ទាក់ទាញ​ជាងគេ ហើយ​ស្រីៗ​ទាំងនោះ​សម្បូរ​អារម្មណ៍​សិច និង​អាច​ទំនងជា​អាច​គេង​ជា​បុរស​នៅ​ថ្ងៃ​ណាត់ជួប​ដំបូង ឬ​បន្ទាប់​ក៏​ថា​បាន​។ ពណ៌​សំលៀកបំពាក់​បន្ទាប់​គឺ ពណ៌​សរឹប​រាង រួមផ្សំ​នឹង​ខោអាវ​ក្នុង​ពណ៌​ខ្មៅ គឺ​សម្បូរ​ចំណង់​សិច​មិនសូវ​ខុសពី​ក្រហម​ប៉ុន្មាន​ឡើយ​៕


    white
    • Blogger Comments
    • Facebook Comments
    Item Reviewed: នារី​ស្លៀក​ក្រហម ​សរឹបរាង សម្បូរ​អារម្មណ៍​សិច​? Rating: 5 Reviewed By: Unknown
    Scroll to Top