• ព័ត៌មានថ្មី

    Thursday, October 30, 2014

    “Horns” ខ្សែ​ភាពយន្ត​ថ្មី​ពិសេស​ពី តួ​ឯក Harry Potter ជិត​បញ្ចាំង​ហើយ

    តារា​សម្ដែង​ល្បី​អង់គ្លេស Daniel Radcliffe ដែល​ជា​តួ​ឯក “Harry Potter” នឹង​ត្រលប់​មក​វិញ​តាម​រយៈ​ភាពយន្ត​បែប​ព្រេង​និទាន​ដ៏​គួរ​ឲ្យ​ចាប់​ អារម្មណ៍​មួយ​ទៀត​គឺ​រឿង “Horns”។

    “Horns” គឺ​ជា​ភាពយន្ត​​ដែល​ថត​តាម​សៀវភៅ​ប្រលោមលោក​ដ៏​ល្បីល្បាញ​និពន្ធ​ដោយ​លោក Joe Hill។ ភាពយន្ត​នេះ​រៀបរាប់​ពី​បុរស​ម្នាក់​ដែល​​មាន​ដុះ​ស្នែង​ពីរ​នៅ​លើ​ថ្ងាស ក្រោយ​ពី​មិត្ត​ស្រី​របស់​គេ​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង។ ​ស្នែង​នេះ​​បាន​ផ្ដល់​ឲ្យ​គេ​នូវ​ថាមពល​ពិសេស​មួយ​ខុស​ប្លែក​ពី​មនុស្ស​ ធម្មតា ដោយ​អាច​មើល​ដឹង​ពី​អាថ៌កំបាំង​របស់​មនុស្ស​ទូទៅ​បាន។

    ដឹកនាំ​និង​ផលិត​ដោយ​អ្នក​ដឹកនាំ​រឿង​ជនជាតិ​បារាំង​លោក Alexandre Aja ភាពយន្ត​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​ក្រៅ​ពី Daniel Radcliffe ដូចជា Max Minghella, Joe Anderson, Juno Temple, Kelli Garner និង James Remar។

    ខ្សែ​ភាពយន្ត​នេះ​នឹង​មាន​បញ្ចាំង​តំណាល​គ្នា​នៅ​អាមេរិក និង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សុរិយា ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ខាង​មុខ​​នេះ​ហើយ។ ចង់​ដឹង​ថា “Horns” ល្អ​មើល និង​មាន​ឈុត​ឆាក​រន្ធត់​ៗ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​នោះ សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា។

     
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Horns” ខ្សែ​ភាពយន្ត​ថ្មី​ពិសេស​ពី តួ​ឯក Harry Potter ជិត​បញ្ចាំង​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top