• ព័ត៌មានថ្មី

    Tuesday, October 28, 2014

    អស់​ទាស់! CR7 ​​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​នៅ ​La Liga ​និង​ពាន​២ទៀត

    កីឡាករ Cristiano Ronaldo បាន​ទទួល​ពាន​​កំពូល​ដល់​ទៅ​៣ ​នៅ​ក្នុង​កម្មវិធី LFP Awards កាល​ពី​យប់​​ថ្ងៃ​ចន្ទ​ម្សិលមិញ ​គឺ​ពាន​​​កីឡាករ​​ល្អ​បំផុត​ ពាន​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត និង​ពាន​គ្រាប់​បាល់​ល្អ​បំផុត នៅ La Liga រដូវ​កាល​មុន។


    ​ម្ចាស់​ពាន Ballon d’Or 2013 ​រូប​នេះ បាន​ក្លាយ​ជា​កីឡាករ​ទី​២ ដែល​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​​ប្រចាំ​រដូវ​​កាល​នៅ La Liga ពោល​គឺ​តាំង​ពី​បង្កើត​ពាន​កាល​ពី​រដូវ​កាល ២០០៨-២០០៩ មក Lionel Messi ឈ្នះ​រហូត (៥ដង​ជាប់​គ្នា)។

    នៅ​ក្នុង​ឱកាស​ទទួល​ពាន​ទាំង​នោះ កីឡាករ​តួ​ឯក​របស់​ក្រុម​ជើង​ឯក​ Champions League បាន​និយាយ​ថា៖ ​”​ខ្ញុំ​សូម​​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់ អរគុណ​ដល់​​ក្លិប ​Real Madrid​ និង​គ្រួសារ​របស់​ខ្ញុំ។ ​នេះ​​គឺ​ជា​ថ្ងៃ​​ដ៏​​ល្អ​បំផុត​មួយ​​ក្នុង​អាជីព​របស់​ខ្ញុំ។ ​សម្រាប់​ខ្ញុំ ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​​ឈ្នះ​ពាន​​ជា​ក្រុម​ ​តែ​​ការ​ឈ្នះ​ពាន​លក្ខណៈ​បុគ្គល​ក៏​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ណាស់​ដែរ។ ​ខ្ញុំ​ព្យាយាម​ហ្វឹកហាត់​រាល់​ថ្ងៃ ដើម្បី​បន្ត​​ឈ្នះ​ពាន​ច្រើន​ទៀត”។​

    CR7 បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង កាល​ពី​រដូវ​កាល​ ២០១៣-២០១៤ កន្លង​ទៅ ដោយ​អាច​​​ស៊ុត​​បញ្ចូល​ទី​បាន​៣១គ្រាប់ ​ក្នុង​៣០ប្រកួត​នៅ La Liga ​ឲ្យ​ក្រុម Real Madrid។

    អ្នក​ឈ្នះ​ពាន​ទាំង​អស់​ សម្រាប់ La Liga រដូវ​កាល​មុន មាន​ដូច​ខាង​ក្រោម៖

    ពាន​រង្វាន់ ​​ ឈ្មោះ​អ្នក​ឈ្នះ មក​ពី​ក្លិប (រដូវ​កាល​មុន)
    កីឡាករ​ល្អ​បំផុត / Best Player Cristiano Ronaldo Real Madrid
    គ្រូ​បង្វឹក​ល្អ / Best Coach Diego Simeone Atletico Madrid
    អ្នក​ចាំ​ទី​ល្អ / Best Goalkeeper Keylor Navas Real Madrid(former Lavente)
    ខ្សែ​ការពារ​ល្អ / Best Defender Sergio Ramos Real Madrid
    ខ្សែ​បម្រើ​ការពារ​ល្អ / Best Defensive Midfielder Luka Modric Real Madrid
    ខ្សែ​បម្រើ​ប្រយុទ្ធ​ល្អ / Best Attacking Midfielder Andres Iniesta Barcelona
    ខ្សែ​ប្រយុទ្ធ​ល្អ / Best Forward Cristiano Ronaldo Real Madrid
    ​កីឡាករ​អាហ្រ្វិក​ល្អ / Best African Player Yacine Brahimi Granada
    ​កីឡាករ​អាមេរិក​ខាង​ត្បូង​ល្អ / Best South American Player Carlos Bacca Sevilla
    កីឡាករ​ខ្ចី​ជើង​ល្អ​ / Revelation Rafinha Alcantara Barcelona (loaned to Celta in 2013-14)
    ស៊ុត​បញ្ចូល​ទី​ល្អ / Best Goal Cristiano Ronaldo (vs Valencia) Real Madrid
    កីឡាករ​លេង​​ Fair Play Ivan Rakitic Barcelona (formerly Sevilla)

    ម៉េច​ដែរ ប្រិយមិត្ត​យល់​ស្រប​ការ​ចែក​ពាន​នេះ​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: អស់​ទាស់! CR7 ​​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​នៅ ​La Liga ​និង​ពាន​២ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top