• ព័ត៌មានថ្មី

    Thursday, October 9, 2014

    រឿង​ Annabelle បាន​សម្ពោធ​នៅ​ផ្លាទីនៀម​យប់​មិញ​ហើយ​

    ខ្សែ​ភាពយន្ត​​រៀបរាប់ ​ពី​រឿង​ពួក​កាន់​សាសនា​បិសាច​ Annabelle​ បាន​បើក​សម្ពោធ​នៅ​ផ្លាទីនៀម​យប់​មិញ​ហើយ។ រឿង​នេះ​នឹង​ធ្វើ​ការ​លក់​សំបុត្រ​ឲ្យ​​ចូល​ទស្សនា​នៅ​ថ្ងៃ​ទី​ ១០​ តុលា​ នេះ​ត​ទៅ​។



    ការ​បើក​សម្ពោធ​ “បណ្ដាសា​បី​” យប់​មិញ​នេះ​ មាន​អ្នក​ចូល​រួម​ទស្សនា​ គឺជា​​ដៃ​គូ​ពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex រួម​ទាំងFanរបស់​Smart ដែល​ឈ្នះ​សំបុត្រ​ពី​ការ​លេង ​ Quiz ក្នុង Page របស់ Smart Axiata ។

    “Annabelle” ជា​ខ្សែ​ភាពយន្ត​​រៀបរាប់​ពី​រឿង​ដ៏​ចម្លែក​មួយ​ចំនួន​ ​កើត​ឡើង​លើ​គូ​ស្វាមី​ភរិយា​​ថ្មោងថ្មី​មួយ​គូ ដែល​ស្វាមី​ឈ្មោះ John Forum និង ​ភរិយា​ឈ្មោះ Mia។ John Form បាន​រក​ឃើញ​កាដូ​ពិសេស​មួយ​សម្រាប់​ភរិយា​របស់​គេ នោះ គឺ​​តុក្កតា​កូន​ក្រមុំ​ពាក់​រ៉ូប​ស​ដ៏​ស្រស់​ស្អាត ឈ្មោះ​ថា Annabelle។ Mia ដែល​កំពុង​មាន​ផ្ទៃ​ពោះ​កូន​ទី​មួយ ពេញ​ចិត្ត​តុក្កតា​មួយ​នេះ​ណាស់ ហើយ​ក៏​បាន​រក្សា​វា​ទុក​ជាមួយ​តុក្កតា​ផ្សេង​ៗ​ទៀត។ ​

    ប៉ុន្តែ​ ភាព​រីករាយ​រវាង Mia និង Annabelle មិន​បាន​​យូរ​អង្វែង​ឡើយ។ នា​យប់​ដ៏​រន្ធត់​មួយ ផ្ទះ​របស់​ពួក​គេ​ត្រូវ​បុរស និង ​ស្ត្រី​ចម្លែក​ពីរ​នាក់​​ដែល​មាន​ទំនាក់ទំនង​ជាមួយ​តុក្កតា​ Annabelle ចូល​វាយ​ប្រហារ ដែល​ធ្វើ​ Mia ស្ទើរ​តែ​រលូត​កូន ហើយ​ផ្ទះ​របស់​ពួក​គេ​ រួម​ទាំង​តុក្កតា​ Annabelle ប្រឡាក់​សុទ្ធ​តែ​ឈាម។

    ចង់​ដឹង​ថា សាច់​រឿង​យ៉ាង​ណា​ទៀត​កុំ​ភ្លេច​តាម​ដាន​នៅ​រោង​ភាព​យន្ត​ ផ្លាទីនៀម ​ ផ្សារ​សុរិយា​ជាន់​ទី​៥​។
    • Blogger Comments
    • Facebook Comments
    Item Reviewed: រឿង​ Annabelle បាន​សម្ពោធ​នៅ​ផ្លាទីនៀម​យប់​មិញ​ហើយ​ Rating: 5 Reviewed By: Unknown
    Scroll to Top