• ព័ត៌មានថ្មី

    Wednesday, October 22, 2014

    “Fury” រឿង​ថ្មី​របស់ Brad Pitt ដែល​ជាប់​លេខ១​នៅ​អាមេរិក​មក​ដល់​កម្ពុជា​ហើយ

    ខ្សែ​ភាពយន្ត​អំពី​សង្គ្រាម​លោក​លើក​ទី​ពីរ រឿង “Fury” ដែល​ជា​ស្នាដៃ​ថ្មី​របស់​តារា​ល្បី​អាមេរិក Brad Pitt បាន​មក​ដល់​រោង​ភាពយន្ត​នៅ​កម្ពុជា​ហើយ បន្ទាប់​ពី​ចេញ​បញ្ចាំង​នៅ​អាមេរិក​បាន​មួយ​សប្ដាហ៍​ និង​ដណ្ដើម​បាន​តំណែង​លេខ ១​លើ​តារាង​ចំណូល​ភាពយន្ត Box Office ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣​ថ្ងៃ។



    “Fury” គឺ​ជា​ខ្សែ​ភាពយន្ត​រៀប​រាប់​ពី​មេ​ទាហាន​ម្នាក់​​ឈ្មោះ Wardaddy (សម្ដែង​ដោយ Brad Pitt) ដែល​ត្រូវ​ដឹកនាំ​កូន​ទាហាន​របស់​ខ្លួន​ចំនួន ៥​នាក់ ដើម្បី​ចូល​វាយ​លុក​បន្ទាយ​របស់​ក្រុម​ណាហ្ស៊ី​របស់​អាល្លឺម៉ង់ នៅ​ឆ្នាំ​១៩៤៥ ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​សង្គ្រាម​លោក​លើក​ទី​២។ ក្នុង​បេសកកម្ម​មួយ​នេះ Wardaddy ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជា​ច្រើន​រាប់​មិន​អស់ ដែល​ធ្វើ​ឲ្យ​គេ​ និង​ក្រុម​របស់​គេ​ស្ទើរ​តែ​អស់​ជីវិត​ម្ដង​ៗ។

    ក្រៅ​ពី​ Brad Pitt ខ្សែ​ភាពយន្ត​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូចជា Shia LaBeouf, Logan Lerman, Michael Pena និង Jon Bernthal និង​ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​ដោយ​លោក David Ayer។ ភាពយន្ត​នេះ​បាន​ចាប់​ផ្ដើម​បញ្ចាំង​នៅ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ដែល​ក្នុង​រយៈ​ពេល​តែ​៣ ថ្ងៃ​ ភាពយន្ត​នេះ​រក​ចំណូល​បាន ២៣,៧​លាន​ដុល្លារ ដែល​ជា​ចំណូល​ខ្ពស់​បំផុត​លើ​តារាង Box Office សប្ដាហ៍​មុន។

    អ្វី​ដែល​ពិសេស​ “Fury” ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​សុរិយា ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ខាង​មុខ​នេះ​ហើយ។ ដូច្នេះ​ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​អាច​ចូលរួម​ទស្សនា​បាន​ទាំង​អស់​គ្នា។

    ទស្សនា​ឈុត​ខ្លី​ៗ៖

    fury-poster
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Fury” រឿង​ថ្មី​របស់ Brad Pitt ដែល​ជាប់​លេខ១​នៅ​អាមេរិក​មក​ដល់​កម្ពុជា​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top