• ព័ត៌មានថ្មី

    Friday, October 3, 2014

    ងាយៗ​​ទាញ​យក Windows 10 ​មក​ប្រើ​សាក​ល្បង

    Windows 10 Technical Preview ​ គឺ​គ្រាន់​តែ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំហាន​សាក​ល្បង​សម្រាប់​ Windows 10 ​ដំបូង​ប៉ុណ្ណោះ​ពោល​គឺ​ OS ថ្មី​នេះ​ត្រូវ​ការ​ពេលវេលា​​​បន្ថែម​ទៀត​ដើម្បី​​ធ្វើ​កំណែ​ប្រែ​ក៏​ដូច​ជា ​ស្វែងរក​កំហុស​ផ្សេងៗ ទៀត។ Microsoft ត្រូវ​​ស្វែង​រក​ឱ្យ​ឃើញ​នូវ​បញ្ហា​ទាំងឡាយ​ឲ្យ​អស់​ដែល​មាន​នៅ​លើ​ជំនាន់ Previews ជា​មុន​សិន​ទើប​សម្រេច​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ។


    ទោះជា​យ៉ាងណា Windows 10 Technical Preview នេះ​នឹង​អស់​សុពលភាព​ត្រឹម​ថ្ងៃ ទី១៥ ខែ​មេសា ឆ្នាំ២០១៥ ដោយ​Microsoft នឹង​​ប្រាប់​ដល់​អ្នក​ប្រើ​មុន​គឺ​នៅ​ថ្ងៃ​ទី១ ខែ​មេសា។ ​ដើម្បី​ទាញ​យក​ សូម​អនុវត្តន៍​តាម​វិធី​ដូច​ខាង​ក្រោម៖​

    ជំហានទី១៖ ចុះឈ្មោះ​សម្រាប់​កម្មវិធី Windows Insider Program ដែល​មាន​នៅ​លើ​គេហទំព័រ http://windows.microsoft.com/en-us/windows/preview​ រួច​ហើយ​សូម​អាន​ត្រង់​ផ្នែក​តម្រូវការ​ប្រព័ន្ធ។
    ជំហាន​ទី២៖ ចុច​​នៅ​លើ​តំណ​ភ្ជាប់​ឈ្មោះ​ថា Download នៅ​លើ​គេហទំព័រ ដើម្បី​ទាញ​យក Windows 10 Technical Preview ដែល​មាន​ប្រភេទ​ឯកសារ​ជា ISO file។ ​សូម​ចុច​ទី​នេះ ​ដើម្បី​ទាញ​យក​។

    ជំហាន​ទី៣៖ នៅ​ពេល​ទាញ​យក​រួច​រាល់​ហើយ សូម​ចម្លង​ឯកសារ ISO file នោះ​ទៅ​ក្នុង​DVD ឬ​ Flash Drive ដែល​​ប្រើ​ជា​ boot device ​​ដើម្បី​​ដំឡើង​ចូល​ម៉ាស៊ីន​កុំព្យូទ័រ​បាន។

    ជំហាន​ទី៤៖ ចុច​ពីរ​ដង​នៅ​លើFile ដែល​មាន​ឈ្មោះ setup.exe ពី​ឧបករណ៍Boot Device រួច​ធ្វើ​តាម​ជំហាន​បន្ត​បន្ទាប់​នៃ​ការ​ដំឡើង។ ប្រសិន​អ្នក​ធ្លាប់​បាន​ដំឡើង Windows 7ឬ​8 នោះ​ការ​ដំឡើង Windows 10 ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។

    ​​បញ្ជាក់៖​ សូម​អ្នក​ទាំង​អស់​គ្នា​កុំ​ទាញ​យក​ Windows 10 Technical Preview ដាក់​​នៅ​លើ​កុំព្យូទ័រ​ណា​ដែល​កំពុង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពោល​គឺ​វា​អាច ​ដំណើរ​ការ​មិន​រលូន​ដូច​Windows 7 ឬ​ Windows 8៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ងាយៗ​​ទាញ​យក Windows 10 ​មក​ប្រើ​សាក​ល្បង Rating: 5 Reviewed By: Unknown
    Scroll to Top