• ព័ត៌មានថ្មី

    Friday, October 10, 2014

    ឈុត​ក្រៅ​ឆាក​រឿង​ថ្មី​របស់​កុំកុំ​ ​ឃើញ​ភ្លាម​ចង់​មើល​រឿង​ដើម

    ​ភាពយន្ត​ចុងក្រោយ​ដែល​ចូលរួម​សម្ដែង​ដោយ​ Donnie Yen (កុំកុំ) ​​មាន​ចំណងជើង​ថា ​”Kung Fu Jungle” ​បាន​​បញ្ចេញ​​ឈុត​​ក្រៅ​ឆាក​ពី​សកម្មភាព​​សម្ដែង​ដ៏​​ជក់ចិត្ត​​របស់​​តារា ​សម្ដែង​ក្នុង​រឿង​នេះ។​ ភាពយន្ត​ថ្មី​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ដូចជា ​Donnie Yen, Charlie Yeung, Wang Baoqiang ​និង​ Michelle Bai ​ជាដើម។ ​​​

     

    ឈុត​មួយ​ក្នុង​រឿង​ “Kung Fu Jungle”

    រឿង​ដែល​មាន​វត្តមាន​តារា​​ជើង​រន្ទះ​​ហុងកុង​​នេះ ​​រៀបរាប់​ពី​​គ្រូ​ក្បាច់​គុន​ម្នាក់​ដែល​ធ្វើការ​​នៅ​សាលា​​ប៉ូលិស​ឈ្មោះ  ​​Teddy Chan ​(សម្ដែង​ដោយ​កុំកុំ)។ ​​ថ្ងៃ​មួយ ​គេ​​បាន​សម្លាប់​បុរស​ម្នាក់​ដោយ​អចេតនា ​និង​​ត្រូវ​ជាប់គុក។ ​​ពេល​គេ​ជាប់​គុក ​​ឃាតក​កំណាច​ម្នាក់​​បាន​ព្យាយាម​សម្លាប់​គ្រូ​ក្បាច់​គុន​​ជើង​ចាស់​ជា​ បន្តបន្ទាប់។ ​​ដើម្បី​បញ្ឈប់​ឃាតក​ចិត្ត​ត្រជាក់  Chan ​បាន​សុំ​ខ្លួន​ចូល​ជួយ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​គុក។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឈុត​ក្រៅ​ឆាក​រឿង​ថ្មី​របស់​កុំកុំ​ ​ឃើញ​ភ្លាម​ចង់​មើល​រឿង​ដើម Rating: 5 Reviewed By: Unknown
    Scroll to Top