• ព័ត៌មានថ្មី

    Thursday, October 30, 2014

    Jack Ma ​ថា​រីករាយ​នឹង​ចាប់​ដៃ​ជាមួយ​ Apple

    ប្រធាន​នាយក​ប្រតិបត្តិ​​ Alibaba Group Holdiings Ltd ​លោក​ Jack Ma ​និយាយ​ថា ​លោក​រីករាយ​​នឹង​ធ្វើការ​ជាមួយ​ Apple Inc ​ទៅ​លើ​​សេវា​បង់​ប្រាក់​តាម​ទូរសព្ទ​ ​ខណៈ​ដែល​លោក​ស្វែងរក​ដៃគូ​​វិនិយោគ​​នៅ​​ហូលីវូដ។

    ​​Alipay ​គឺ​ជា​សេវាកម្ម​ទូទាត់​ប្រាក់​ធំ​បំផុត​របស់​ចិន​ដែល​ចំណុះ​ឲ្យ​ Alibaba ​ខណៈ​ដែល​​ Apple ​ទៅ​ដាក់​ឲ្យ​ប្រើប្រាស់​ Apple Pay ​សម្រាប់​ទូទាត់​ថ្លៃ​ទំនិញ​តាម​រយៈ​ទូរសព្ទ​ស៊េរី​ក្រោយ​​របស់​ខ្លួន​​ iPhone 6/6 Plus។

    ​​Ma ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Wall Street Journal ​តាម​វីដេអូ​ conference ​​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​​លោក​មាន​​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ទៅ​លើ​នាយក​ប្រតិបត្តិ​ Apple ​លោក​ Tim Cook។

    “ខ្ញុំ​សង្ឃឹម​ថា ​យើង​​អាច​ធ្វើ​អ្វី​មួយ​រួម​គ្នា”។ ​​​លោក​តប​នឹង​សំណួរ​ថា ​តើ​​ចង់​ឲ្យ​ ​Alipay ​អាច​បញ្ចូល​គ្នា​​ជាមួយ​ Apple Pay ​ឬ​អត់។

     

    បុរស​មាន​បំផុត​នៅ​ចិន​រូប​នេះ​បាន​ធ្វើ​ ដំណើរ​ទៅ​​សហរដ្ឋអាមេរិក​ដើម្បី​រក​ដៃគូ​វិនិយោគ​​នៅ​ហូលីវូដ​​ដើម្បី​ បន្ថែម​ការ​កម្សាន្ត​សប្បាយ​​​ដល់​អតិថិជន​ចិន​របស់​លោក​កាន់​តែ​សម្បូរ​ បែប។ ​​​ម្ចាស់​ក្រុមហ៊ុន​ដែល​ធំ​ជាង​ Amazon ​និង​ eBay ​បូក​បញ្ចូល​គ្នា​រូប​នេះ​ ឧស្សាហ៍​ឡើង​ចុះ​អាមេរិក​ញឹកញាប់​​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​ហើយ​គោល​បំណង​ដែល​លោក​​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​នោះ​​គឺ​ដើម្បី​​ធ្វើ​ការ​ ពាក់ព័ន្ធ​ការ​លក់​ផលិតផល​អាមេរិក​ និង​អឺរ៉ុប​ដល់​អតិថិជន​ចិន។

    Alibaba បាន​​ទិញ​យក​ក្រុមហ៊ុន​អាមេរិក​តូចៗ​មួយ​ចំនួន​​ដូចជា ​ក្រុមហ៊ុន​លក់​រាយ​នៅ​លើ​​អនឡាញ​ដ៏​ខ្លាំង​មួយ​គឺ​ 11Main ​ជាដើម។ ​ការ​​បន្ត​វិនិយោគ​នៅ​ក្រៅ​ប្រទេស​ជា​មហិច្ឆតា​​​ក្នុង​ការ​ពង្រីក​ខ្លួន​ ឲ្យ​កាន់​តែ​ធំ​ឡើង​របស់​ម្ចាស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មួយ​ នេះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Jack Ma ​ថា​រីករាយ​នឹង​ចាប់​ដៃ​ជាមួយ​ Apple Rating: 5 Reviewed By: Unknown
    Scroll to Top