• ព័ត៌មានថ្មី

    Friday, October 10, 2014

    ត្រកូល​ Surface ​​របស់​​​Microsoft ​ប្រហែល​​​ត្រូវ​បាត់​ស្រមោល​

    Microsoft នឹង​ឈប់​ផលិត ​Tablet ត្រកូល ​Surface ត​ទៅ​ទៀត​ដោយ​សារ​ចំនួន​លក់​សែស្រឡាយ​ Surface ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​ធ្លាក់​ចុះ​​យ៉ាង​គំហុក​​។

    វិបសាយDigitimes បាន​ឲ្យ​ចុះ​ផ្សាយ​ថា ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Microsoft អាច​នឹង​លែង​ផលិត​Tablet ត្រកូល​Surface ត​ទៅ​ទៀត​ ដោយ​សារ​តែ​គ្មាន​ដៃ​គូ​សហការ​ចែក​ចាយ ហើយ​តម្លៃ​ទៀត​សោត​ក៏​ថ្លៃ​ហួស​ប្រមាណ​ត្បិត​តែ​ពួក​វា​​មាន​​គុណភាព​ល្អ​។ គ្រាន់​តែ​ត្រកូល​Surface តែ​ឯង​បាន​ធ្វើ​ឲ្យ​Microsoft ក្អួត​ឈាម​បាត់​ទៅ​ហើយ​ព្រោះ​តែ​ខាត​បង់​ប្រាក់​រហូត​ដល់​ទៅ​១,៧ពាន់​លាន​ ដុល្លារ​ឯណោះ។

    ប្រភព​ដដែល​ក៏​បាន​បន្ត​ទៀត​ថា​ដោយ​សារ​តែ​តម្រូវ​ការ​Smartphone នៅ​ទូទាំង​ពិភព​លោក​​កើន​ឡើង​យ៉ាង​ខ្លាំង​​ជាហេតុ​ធ្វើ​ឲ្យ​អត្រា​លក់​ ត្រកូល​ Surfaceធ្លាក់​ចុះ​បែប​នេះ។ មួយ​វិញ​ទៀត​​ចំពោះ​វត្តមាន​ Tablet Surface Pro 3 ដែល​Microsoft បាន​ប្រកាស​កាល​ពី​កន្លង​ទៅ​ហាក់​ដូចជា​លក់​មិន​បាន​ដល់​១លាន​គ្រឿង​ផង។

    កាល​ពី​សម័យ​ឧបករណ៍​ចាក់​បទ​ចម្រៀង​ Zune ដែល​Microsoft បង្កើត​ឡើង​ដើម្បី​ប្រកួត​ប្រជែង​នឹង ​iPod ក៏​​ត្រូវ​​​បរាជ័យ​ដូច​លើក​នេះ​ដែរ​ ហើយ​ទីបំផុត​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បង្ខំ​ចិត្ត​ឈប់​ផលិត​Zune តទៅ​ទៀត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រកូល​ Surface ​​របស់​​​Microsoft ​ប្រហែល​​​ត្រូវ​បាត់​ស្រមោល​ Rating: 5 Reviewed By: Unknown
    Scroll to Top