• ព័ត៌មានថ្មី

    Tuesday, October 28, 2014

    Messi ​ត្រៀម​ចាប់ដៃ​ Tevez ​សង​សឹក​ CR7 ​នៅ​ Old Trafford

    ក្រោយ​ចាញ់​នៅជំនួប El Clasico រួច​មក Lionel Messi ​ត្រៀម​ខ្លួន​រួច​​ហើយ​ក្នុង​ការ​ប្រកៀក​ស្មា​ជាមួយ​ដៃ​គូ​ខ្សែ​ប្រយុទ្ធ​ Carlos Tevez  ​ដើម្បី​សង​សឹក​​​​ Cristiano Ronaldo ​នៅ​ក្នុង​ជំនួប​រវាង ព័រទុយហ្គាល់ ​ប៉ះ​អាហ្សង់ទីន​ នៅ​ទឹក​ដី Old Trafford ​នា​ថ្ងៃ​១៨​ ខែ​វិច្ឆិកា​​ក្រោយ​នេះ។


    នេះ​ជា​ការ​ផ្លាស់​ប្ដូរ​ថ្មី​មួយ​របស់​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុម​ ជម្រើស​ជាតិ​អាហ្សង់ទីន​ លោក Gerardo Martino ​ដែល​បាន​កោះ​ហៅ​ Carlos Tevez ​មក​វិញ​ ពី​ព្រោះ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​បាត់​មុខ​ពី​ក្រុម​ជម្រើស ​ជាតិ​អស់​ពេល​៣​ឆ្នាំ​មក​ហើយ។ ការ​នាំ​យក​ Tevez ​មក​វិញ​នេះ​ដែរ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លោក Martino ​គឺ​ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត​ក្នុង​ដំណើរ​ប្រកួត​មិត្ត​ភាព​នៅ​ប្រទេស​ អង់គ្លេស។ ​​​​អាហ្សង់ទីន​ត្រូវ​ប្រកួត​មិត្តភាព​​២​ប្រកួត​ក្នុង​ខែ​វិច្ឆិកា ពោល​គឺ​ក្រៅ​ពី​ជួប​ព័រទុយហ្គាល់​នៅ Old Trafford ក្រុម​នេះ​ត្រូវ​ប៉ះ​​​ក្រូអាត​ ជាមុន​សិន​​នៅ​ថ្ងៃ​ទី​១១ ​ក្នុង​កីឡដ្ឋាន​ Upton Park។

    nessi

    ​បញ្ជី​ឈ្មោះ​កីឡាករ​​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​៖

    អ្នក​ចាំ​ទី៖​ Sergio Romero (Sampdoria), Willy Caballero (Manchester City), Nahuel Guzman (Tigres) ។

    ខ្សែ​ការពារ៖ Nicolas Otamendi (Valencia), Cristian Ansaldi (Atletico Madrid), Facundo Roncaglia (Fiorentina), Marcos Rojo (Manchester United), Martin Demichelis (Manchester City), Pablo Zabaleta (Manchester City), Federico Fazio (Tottenham), Federico Fernandez (Swansea), Ezequiel Garay (Zenit) ។

    ខ្សែ​បម្រើ៖ Javier Mascherano (Barcelona), Roberto Pereyra (Juventus), Lucas Biglia (Lazio), Angel Di Maria (Manchester United), Erik Lamela (Tottenham), Javier Pastore (PSG), Enzo Perez (Benfica), Nicolas Gaitan (Benfica) ។

    ខ្សែ​ប្រយុទ្ធ៖ Lionel Messi (Barcelona), Carlos Tevez (Juventus), Gonzalo Higuain (Napoli), Sergio Aguero (Manchester City)។

    ​បើ​និយាយ​ពី​ប្រវត្តិ​ខ្សែ​ប្រយុទ្ធ​ Carlos Tevez ​រូប​នេះ​វិញ​ គឺ​លោក​ធ្លាប់​បាន​លេង​នៅ​ក្លិប​ធំ​ៗ​ជា​ច្រើន​ដូចជា​ Boca Juniors , Corinthians, West Ham United , Manchester United , Manchester City ​និង​បច្ចុប្បន្ន​លេង​នៅ​ក្លិប Juventus៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​ត្រៀម​ចាប់ដៃ​ Tevez ​សង​សឹក​ CR7 ​នៅ​ Old Trafford Rating: 5 Reviewed By: Unknown
    Scroll to Top