• ព័ត៌មានថ្មី

    Sunday, October 26, 2014

    Costa ​ប្រហែល​អាច​លេង​បាន​ពេល​ប៉ះ Man Utd យប់​នេះ

    ខ្សែ​ប្រយុទ្ធ Diego Costa ​របស់​ Chelsea ​ប្រហែល​ជា​អាច​ចូល​លេង​បាន​វិញ​ហើយ​យប់​នេះ​ ពេល Chelsea ​ទៅ​​ប៉ះ​ម្ចាស់​​ផ្ទះ​បិសាច​ក្រហម។

    mourinho

    ក្នុង​បទសម្ភាសន៍​មួយ​មុន​ពេល​ប៉ះ Manchester United ​លោក Jose Mourinho ​បាន​និយាយ​ពី​ជើង​កីឡាករ​របស់​លោក​ថា៖ “Costa ​នៅ​មាន​ឱកាស​ខ្លះ​អាច​នឹង​លេង​បាន​ពេល​ជួប​ Man Utd។ ហើយ​ Ramires ​និង​ Mikel ​ក៏​ដូច​គ្នា​ដែរ ពួកគេ​អាច​មក​ហ្វឹកហាត់​បាន​តិចៗ​វិញ​ហើយ។ ប៉ុន្តែ​មាន​តែ Remy ​ទេ​ ដែល​ប្រាកដ​ថា​មិន​អាច​លេង​បាន​នោះ។ យើង​មិន​សង្ឃឹម​ថា​ Costa ​លេង​បាន​១០០%​នោះ​ទេ ប៉ុន្តែ​ក៏​គិត​ថា​អាច​ដូរ​ចូល​ប៉ុន្មាន​នាទី​ទី​ដែរ”។

    ចំពោះ​សំនួរ​ ដែល​សួរ​ថា​ តើ​ Jose ​មាន​សង្ឃឹម​ឈ្នះ​ប៉ុន្មាន​ភាគរយ​ដែរ​ពេល​ជួប​នឹង​​អតីត​គ្រូ​របស់​ខ្លួន​? អ្នក​ចាត់​ការ​វ័យ​៥១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​យក​បាន​៣​ពិន្ទុ។ Van Gaal ​ជា​មនុស្ស​ខ្លាំង​ម្នាក់​ គាត់​ធ្លាប់​ឱ្យ​នូវ​បទពិសោធន៍​ជា​ច្រើន​មក​ខ្ញុំ ហើយ​ខ្ញុំ​មិន​ភ្លេច​គុណ​គាត់​នោះ​ទេ។ ប្រសិន​បើ​និយាយ​ថា​នរណា​ជា​គ្រូ​បង្វឹក​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ​ គឺ​មាន​តែ​ Van Gaal ​នេះ​ហើយ”។

    costa

    ខ្សែ​ប្រយុទ្ធ Diego Costa ​ក្រោយ​ពី​ត្រលប់​ពី​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​មក​ មាន​របួស​ត្រង់​សរសៃ​ពួរ​ និង​មាន​ជំងឺ​ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​គេ​អាក់ខាន​លេង​នៅ​ Chelsea ​២​ប្រកួត​មក​ហើយ។ ដំណឹង​ដែល​ថា​អាច​លេង​បាន​ពេល​ជួប Manchester United ​នា​ថ្ងៃ​អាទិត្យ​នេះ​ពិត​ជា​ធ្វើ​ឱ្យ​លោក Jose Mourinho ​សប្បាយ​ចិត្ត​ជា​ខ្លាំង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Costa ​ប្រហែល​អាច​លេង​បាន​ពេល​ប៉ះ Man Utd យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top