• ព័ត៌មានថ្មី

    Thursday, October 16, 2014

    ទស្សនា​វីដេអូ​អាហ្សង់ទីន​ បំបាក់​ ហុងកុង​ ៧‑០ មុន​ចេញ​ពី​អាស៊ី​

    ម្ចាស់​ជើង​ឯក​រង​ World Cup 2014 អាហ្សង់ទីន​ បាន​បំបាក់​ក្រុម​អាស៊ី​ ហុងកុង​ ក្នុង​លទ្ធផល​ ៧‑០​ នា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី​២​ និង​ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​ក្នុង​ដំណើរ​មក​កាន់​ទ្វីប​អាស៊ី​លើក​នេះ។

    Lionel Messi ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona មិន​អាច​រក​បាន​ហែតទ្រីក​នោះ​ទេ​ ក្នុង​ការ​ប្រកួត​នេះ​ ដោយ​អាច​រក​បាន​ត្រឹម​តែ​ពីរ​គ្រាប់​ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ Napoli កីឡាករ​ Gonzalo Higuain ក៏​រក​បាន​ពីរ​គ្រាប់​ឲ្យ​ក្រុម​ផង​ដែរ។ ដោយ​ឡែក​មិត្ត​រួម​ក្រុម​ Benega រក​បាន​មួយ​គ្រាប់​ និង​ Gaitan រក​បាន​ពីរ​គ្រាប់​បន្ថែម​ទៀត​ ដែល​ជួយ​ឲ្យ​អាហ្សង់ទីន​ឈ្នះ​លើស​លុប​លើ​ហុងកុង។
     


    messi1

    ក្នុង​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​នេះ​ក្រុម​អាស៊ី​សុទ្ធ​តែ​ត្រូវ​ ភ្ញៀវ​ខ្លាំង​ៗ​មក​ស៊ី​ដល់​ផ្ទះ​ទាំង​អស់​ ដោយ​ក្នុង​នោះ​ក្រុម​សាំ​ម៉ូរ៉ៃ​ខៀវ​ជប៉ុន​ចាញ់​ម្ចាស់​ជើង​ឯក​ World Cup ប្រាំ​​សម័យ​កាល​​ ប្រេស៊ីល​ ក្នុង​លទ្ធផល​ ៤‑០​ រីឯ​ក្រុម​មិន​សូវ​ខ្លាំង​ ហុងកុង​ ចាញ់​ជើង​ឯក​រង​ World Cup 2014 អាហ្សង់ទីន​ ៧‑០។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទស្សនា​វីដេអូ​អាហ្សង់ទីន​ បំបាក់​ ហុងកុង​ ៧‑០ មុន​ចេញ​ពី​អាស៊ី​ Rating: 5 Reviewed By: Unknown
    Scroll to Top