• ព័ត៌មានថ្មី

    Friday, September 19, 2014

    មាន​ពុម្ព​អក្សរ​ខ្មែរ​ស្រាប់​លើ​ iOS 8 ចុះ​ក្តារ​ចុច​ខ្មែរ​យ៉ាង​ណា​?

    ប្រិយមិត្ត​ធ្លាប់​ដឹង​ថា​ Apple បាន​ត្រឹម​តែ​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ជំនាន់​ថ្មី នៅ​ឡើយ​ក្តារ​ចុច​ខ្មែរ។ យ៉ាង​ណា​ក្រុម 4khmeriPhone​ ក៏​បាន​រៀប​ចំ​​ក្តារ​ចុច​ខ្មែរ​ជា​ស្រេច​សម្រាប់​ប្រើ​​ iOS 8។
    ​ ប្រធាន​ក្រុម​ 4khmeriPhone បាន​ឲ្យ​ដឹង​ថា ​រាល់​ការ​ធ្វើ​ក្តារ​ចុច​ខ្មែរ​គឺ​រួច​រាល់​អស់​ហើយ​ គឺ​នៅ​តែ​ចាំ ​Apple ​អនុញ្ញាត​ឲ្យ​ក្តារ​ចុច​ខ្មែរ​មាន​វត្តមាន​នៅ​លើ​ App Store ឲ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់ iDevices ​ទាញ​យក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​ទៀត​ប៉ុណ្ណោះ។

    លោក​បាន​បន្ត​ថា​ បើ​ការ​​បញ្ជូន​សំណើ​ទៅ​កាន់​ក្រុមហ៊ុន Apple មិន​មាន​បញ្ហា​អ្វី​ទេ​នោះ App ក្តារ​ចុច​ខ្មែរ​នឹង​ឃើញ​មាន​លើ App Store ជា​មិន​ខាន​ឡើយ។

    ​​ក្តារ​ចុច​ខ្មែរទាំង​​ ៤ ជួរ​ និង ៥ ជួរ​មាន​វចនានុក្រមណែនាំ​ពាក្យ​ខ្មែរ​ពេល​វាយ​ ដែល​អាច​វាយ​លេខ​ និង អក្សរ​ដោយ​មិន​បាច់​ឆ្លាស់​ Key។ ប្រិយមិត្ត​ពេញ​ចិត្ត​ ៤ ជួរ​ ឬ ៥ ជួរ​ អាច​ជ្រើស​រើស​ប្រើ​តាម​ចិត្ត​ដែល​ប្រិយមិត្ត​ត្រូវ​ការ។

    សម្រាប់​ App ក្តារ​ចុច​ខ្មែរ​នេះ​គឺ​អាច​ប្រើ​បាន​គ្រប់​ iPhone ,iPad ,iPod និង​អាច​ប្រើ​ជា​លក្ខណៈ​ផ្តេក​ បញ្ឈរ​ បាន​ដោយ​រីករាយ។

    ​ប្រធាន​ក្រុម​រូប​នោះ​បន្ថែម​ថា​ ក្តារ​ចុច​ខ្មែរ​ដាក់​ឲ្យ​ប្រើ​ប្រាស់​លើ iOS 8 នេះ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ​ទេ ព្រោះ​ Apple មិន​អនុញ្ញាត​ឲ្យ​ដាក់​ Direction Key ចូល​ទៅ​ក្នុង​ក្តារ​ចុច​ទេ​ ម្ល៉ោះ​ហើយ​ការ​ការ​កែ​កំហុស​ពាក្យ​ខ្មែរ​ដែល​ប្រិយមិត្ត​បាន​វាយ​គឺ​មិន​ ទាន់​បាន​ទាំង​ស្រុង​ទេ។

    ប៉ុន្តែ​ 4khmeriPhone នឹង​ខិត​ខំ​រក​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​ឲ្យ​ក្តារ​ចុច​ខ្មែរ​កាន់​តែ​ល្អ​នៅ ​ Versions ជំនាន់​ក្រោយ​ៗ​របស់​ iOS។

    ដើម្បី​សរសេរ​ខ្មែរ​បណ្ដោះ​អាសន្ន​សូម​យក​ Kbrowser ចុច​ត្រង់​នេះ…
    • Blogger Comments
    • Facebook Comments
    Item Reviewed: មាន​ពុម្ព​អក្សរ​ខ្មែរ​ស្រាប់​លើ​ iOS 8 ចុះ​ក្តារ​ចុច​ខ្មែរ​យ៉ាង​ណា​? Rating: 5 Reviewed By: Unknown
    Scroll to Top