• ព័ត៌មានថ្មី

    Thursday, September 18, 2014

    សង់ ០១៥ មាន​ចំណុច​ប្លែក​អី​ខ្លះ?

    ក្រោយ​ពេល​ម៉ូតូ​សង់ (ហុងដា​ឌ្រីម) ០១៥ ចេញ​បង្ហាញ​រូបរាង មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​ជា​ច្រើន សម្រាប់​ម៉ូតូ​​សង់​ស៊េរី​ថ្មី​នេះ។

    សង់ ០១៥ (រូបភាព​ហាង​ហេងលី)
    លោក​ទួត សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​ទួត សីហា ម្តុំ​គិរីរម្យ​បាន​ឲ្យ​ដឹង​ថា សង់​ស៊េរី​ថ្មី​នេះមាន​ការ Update ខុស​ប្លែក​ពី​សង់​ស៊េរី​មុន​ៗ​​​មួយ​ចំនួន​​ដូចជា ​​​តែម ផ្ទៃ​កុង​ទ័រ ផ្លាកក និង​បំពង់ស៊ីម៉ាំង។

    លោក​ថា សង់​ ០១៥ តែម​ត្រូវ​បានគេ​​រចនា​ម៉ូដ​ថ្មី​ជាមួយ​និម្មិត​សញ្ញា Dream ធំ 3D ផុស​លេច​ធ្លោ។ ផ្ទៃ​កុងទ័រ​ក្រូម៉េ​ពណ៌​ទឹកប្រាក់​ក្រឡា​ក្រមៅ​ដែល​​ខុស​​ប្លែក​ស៊េរី​មុន​ ។ ចំណែក​បំពង់​ស៊ី​ម៉ាំង​ក៏​មានការ​​រចនា​ថ្មី ជាមួយ​និម្មិត​សញ្ញា Dream ដ៏​​ទាក់ទាញ។ បន្ថែម​ពី​នេះ ប្រអប់​សោរ​ក៏​ត្រូវ​បាន​គេ​រចនា​ម៉ូដ​ថ្មី​​ជាមួយ​ផ្លាកក Honda និង Logo NCX ផុស​ក្រូម៉េ​ពណ៌​ទឹកប្រាក់​យ៉ាង​ស្រស់ស្អាត។

    លោក​បន្ត​ថា ក្រៅ​ពី​នេះ មិន​​មាន​ចំណុច​អី​ផ្សេង​​ផ្លាស់ប្តូរ​​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

    ម៉ូតូ​សង់​ស៊េរី​ថ្មី​នេះ តាម​ហាង​នានា​ត្រូវ​គេ​ដាក់​លក់​ក្នុង​​តម្លៃ​ជាង ២.០០០ ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: សង់ ០១៥ មាន​ចំណុច​ប្លែក​អី​ខ្លះ? Rating: 5 Reviewed By: Unknown
    Scroll to Top