• ព័ត៌មានថ្មី

    Friday, September 12, 2014

    គ្រូ​ធំ​ព័រទុយហ្គាល់​ Paulo Bento ​ចុះចេញ​ពី​តំណែង​ក្រោយ​ចាញ់​អាល់បានី​ក្នុង​ទឹកដី​ខ្លួន​ឯង

    គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ ព័រទុយហ្គាល់​ Paulo Bento ​បាន​ចុះ​ចេញ​ពី​តំណែង​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ សហព័ន្ធ​ បន្ទាប់​ពី​ព័រទុយហ្គាល់​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ Euro 2016 ​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាល់បានី​០-១​ក្នុង​ទឹក​ដី​ខ្លួន​ឯង​សប្ដាហ៍​មុន។

    សហព័ន្ធ ​កីឡា​បាល់ទាត់​ព័រទុយហ្គាល់​និយាយ​ថា​គ្រូ​ថ្មី​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​ ក្នុង​ពេល​ឆាប់​ៗ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​កាល​បរិច្ឆេទ​ទេ ខណៈ​ព័រទុយហ្គាល់​ត្រូវ​ប្រកួត​ជម្រុះ Euro 2016 លើក​ទី​២​ទល់​នឹង​ដាណឺម៉ាក​នៅ​ខែ​ក្រោយ​បន្ទាប់​ពី​លេង​មិត្តភាព​ជាមួយ​ បារាំង​រួច។

    លោក Bento វ័យ​៤៥​ឆ្នាំ បាន​ចូល​កាន់​តំណែង​ជា​គ្រូ​ធំ​ព័រទុយហ្គាល់​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១០ ហើយ​នាំ​ព័រទុយហ្គាល់​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ Euro 2012 ដែល ​​ចាញ់​អេស្ប៉ាញ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។ អតីត​អ្នកចាត់ការ​ក្លិប Sporting Lisbon រូប​នេះ​ក៏​បាន​នាំ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​របស់​ខ្លួន​ឡើង​ទៅ​លេង FIFA World Cup 2014 ផង​ដែរ ប៉ុន្តែ​​មិន​អាច​ឆ្លង​ផុត​ពូល​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ឡើយ​ដោយសារ​ តែ​បើក​ឆាក​ចាញ់​អាល្លឺម៉ង់​៤-០ បន្ទាប់​មក​ស្មើ​អាមេរិក​២-២ មុន​ពេល​ឈ្នះ​ហ្គាណា​២-១៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: គ្រូ​ធំ​ព័រទុយហ្គាល់​ Paulo Bento ​ចុះចេញ​ពី​តំណែង​ក្រោយ​ចាញ់​អាល់បានី​ក្នុង​ទឹកដី​ខ្លួន​ឯង Rating: 5 Reviewed By: Unknown
    Scroll to Top